ភ្នំពេញ៖ រូបថតមួយសន្លឹក ត្រូវបានគេប្រទះឃើញ ក្នុងបណ្ដាញ ទំនាក់ទំនង សង្គម Facebook បង្ហាញពីចំណងជើង បទចម្រៀង របស់មហាសេដ្ឋី ស្រុកខ្មែរ លោកឧកញ៉ា ម៉េង ចូលចិត្តច្រៀងកម្សាន្ត ជាងគេ ដោយមានជាការរាយនាម ឈ្មោះបទចម្រៀង ទាំងបទសម័យ និងបទបុរាណ រៀបចំយ៉ាងស្អាតបាត ដាក់អក្សរធំៗថា "បទចម្រៀងរបស់ឧកញ៉ា ម៉េង"។

មហាជនទូទៅ ជាពិសេសអ្នកចូលចិត្ត លេងបណ្ដាញ សង្គម Facebook បានសម្ដែងអារម្មណ៍ ភ្ញាក់ផ្អើល នៅពេលពួកគេបានប្រទះ ឃើញតារាបទចម្រៀង ដែលលោកឧកញ៉ា ចូលចិត្តច្រៀងបំផុតនេះ ។ ជាការពិតមនុស្សគ្រប់ៗរូប ទោះបីជាមានឋានៈខ្ពស់កប់ពពក ត្រូវបានគេគោរព និងកោតសរសើរស្ញប់ស្ញែង ពីអំណាចយ៉ាងណាក្ដី ក៏ត្រូវការភាពសប្បាយរីករាយក្នុងជីវិត ជាចាំបាច់ ។ ក្នុងនោះការបង្ហើរសំនៀង ក្នុងហាងខារ៉ាអូខេ ពិតជាបានធូរស្បើយអារម្មណ៍ បាត់អស់នូវទុក្ខកង្វល់ទាំងឡាយ ជំនួសមកវិញនូវ អារម្មណ៍ស្រស់ថ្លា គិតការងារអ្វីចេញដោយរលូន។

ក្នុងប្រទេសកម្ពុជា មានឧកញ៉ា និងមហាសេដ្ឋីច្រើនណាស់ ចូលចិត្តបង្កើតកម្មវិធីសប្បាយរីករាយ ជាពិសេសការបកស្រាយបទចម្រៀង ដែលខ្លួនពេញចិត្ត មិនចាញ់មនុស្សសាមញ្ញធម្មតាឡើយ តែគេមិនបានដឹងទេថា លោកឧកញ៉ាទាំងនោះ ចូលចិត្តបទអ្វីខ្លះ ។ ប៉ុន្តែសម្រាប់ លោកឧកញ៉ា គិត ម៉េង គឺគេអាចដឹងថា លោកចូលចិត្តបកស្រាយបទចម្រៀងអ្វីខ្លះ ពោល គឺលោកចូលចិត្តបកស្រាយបទចម្រៀង ជាសំនៀងដើមរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោក សាពូន មីដាដា លោក ព្រាប សុវត្ថិ និងលោក ហ្សូណូ ជាដើម។
ចង់ដឹងថា តើលោកឧកញ៉ា គិត ម៉េង ចូលចិត្តច្រៀងបទអ្វីខ្លះ ពេលលោកទៅកម្សាន្តក្នុងហាងខារ៉ាអូខេម្ដងៗ ? សូមទស្សនាតារាចំណងជើងបទចម្រៀង ទាំងអស់នេះ ដូចមាននៅខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល