យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Hyundai ដែលមានសាខាធំនៅប្រទេសអាមេរិក បានបង្ហាញគម្រោងថ្មីនៃម៉ូដែល Hyundai Tucson ស៊េរីឆ្នាំ ២០១៥ ជាមួយបច្ចេកវិទ្យាដ៏ទំនើប ដែលពិភពលោកកំពុងចាប់អរម្មណ៍ខ្លាំង នោះគឺ ម៉ូតដែល Hyundai Tucson ប្រើប្រព័ន្ធ អ៊ីដ្រូសែន (Fuel Cell)។

ម៉ូតដែល Hyundai Tucson ស៊េរីឆ្នាំ ២០១៥ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងរូបរាង ដ៏ទំនើបស្រស់សង្ហា ប្រកបដោយភាពរលើបរលោង យ៉ាងល្អឥតខ្ចោះ និងសាកសមបំផុតគ្រប់ស្ថានភាពតម្រូវការចំបាច់។ ទន្ទឹមនឹងភាពហ៊ឺហានេះផងដែរ លោក Arnt-Gøran Hartvig ដែលជាអ្នកវិទ្យាសាស្ដ្រខាងផ្នែក ច្នៃម៉ូតរថយន្ដស្ពត និង លោក Marius Bornstein បានប្រកាសកាលពីម្សិលមិញថា ម៉ូដែលមួយនេះ នឹង ធ្វើការវិវត្ដផ្នែកនៃការបង្កើតថាមពល ដោយប្រើ ថាមពលអ៊ីដ្រូសែន ជំនួសឲ្យថាមពលសាំង ដែលស៊េរីមុន ធ្លាប់បានប្រើប្រាស់កន្លងមក។ គោលដៅនៃការបង្កើតគម្រោងនេះឡើង គឺដើម្បីកាត់បន្ថយការចំណាយ ប្រចាំថ្ងៃ ជាមួយនឹងការប្រើប្រាស់សាំង ហើយសមភាពរបស់ Hyundai Tucson ស៊េរីឆ្នាំ ២០១៥ នេះអាចរត់បានពេញមួយ ថ្ងៃតែម្ដង ជាមួយនឹងការបញ្ចូលសារធាតុអ៊ីដ្រូសែន ពេញចំណុះ។

ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនៃរថយន្ដប្រើសារធាតុអ៊ីដ្រូសែន គឺដំបូងឡើយមានត្រឹមតែផលិតផលរបស់ក្រុមហ៊ុន តូយូតា គឺម៉ូដែល Toyota FCV ក្រោយមកទៀត ក៏លេចឮថា ក្រុមហ៊ុន Audi ក៏មានបំណងចង់ ផលិតរថយន្ដប្រភេទនេះផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ topspeed.