CamNews

ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ

(ព្រះសីហនុ)៖ ប្តីចិត្តនរកម្នាក់ ដោយសារតែខឹងប្រពន្ធមិនឲ្យរួមភេទ ស្រាប់តែខឹងសម្លាប់ចោលតែម្តង ប៉ុន្តែលោកប្តីឃោឃៅនេះ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗតែម្តង។

អំពើឃាតកម្មខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា  ជនសង្ស័យឈ្មោះ វ៉ើក សាវឿន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅដូចខាងលើ បានប្រើដៃទះកំផ្លៀង និងច្របាច់កជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទស្រី អាយុ៤៦ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅដូចចំណុចខាងលើ បណ្តាលអោយស្លាប់ភ្លាមៗ ។

លោកស្នងការ បានបញ្ជាក់ថា «មូលហេតុ គឺស្រវឹងស្រាហើយខឹងប្រពន្ធមិនចូលដេកក្នុងបន្ទប់ជាមួយ ហើយរត់គេចខ្លួន តែ​ជនសង្ស័យត្រូវបានកម្លាំងយើង តាមឃាត់ខ្លួនបណ្តោះ​អាសន្ននៅអធិការ​ដ្ឋាន ដើម្បីបំពេញសំណុំ​រឿងបញ្ជូន​​ទៅការិយាល័យ​ជំនាញ»។

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី