បរទេស៖ តើអ្នកធ្លាប់ដើរកម្សាន្ត មើលទេសភាពធម្មជាតិ ដូចជា ព្រៃឈើ ភ្នំ និងផ្កាដែរឬទេ? សំណួរនេះ គឺចង់សំដៅន័យថា តើអ្នកធ្លាប់ចំណាយពេល ដើម្បីបង្កើតទំនាក់ទំនង ជាមួយធម្មជាតិដែរឬទេ? បើតាមការសិក្សាថ្មីមួយ ដែលចុះផ្សាយនៅ ក្នុងទស្សនាវដ្តី វេជ្ជសាស្រ្តនៃកិច្ចដំណើរការនីតិវិធីបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ របស់សហរដ្ឋអាមេរិច បានបង្ហាញឲ្យដឹងថា សម្រាប់អ្នកដែល ចូលចិត្តរស់នៅ ឬដើរកម្សាន្តក្នុងទីក្រុងនានា អាចនឹងត្រូវប្រឈម ហានិភ័យខ្ពស់នៃជំងឺផ្លូវចិត្ត ជាជាងអ្នកដែលមាន ចំណូលចិត្ត ដើរកម្សាន្ត ឬរស់នៅតាម តំបន់ធម្មជាតិ។

ការសិក្សាដដែរ ក៏បានរកឃើញថា ការចំណាយពេល ៩០ នាទី ដើម្បីដើរកម្សាន្ត មើលតំបន់ធម្មជាតិ មិនត្រឹមតែជួយ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សុខភាព ខួរក្បាលទៀតផង។ លើសពីនេះទៅទៀត ចំពោះអ្នកដែលរស់នៅ តំបន់ធម្មជាតិ គឺមានអត្រាកើតជំងឺផ្លូវចិត្ត ក្នុងកម្រិតទាបបំផុត។

ដោយផ្អែកតាម ការសិក្សាខាងលើ ក្រុមអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា តំបន់ធម្មតាជាតិ គឺជាឱសថរុក្ខជាតិ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយព្យាបាល និងការពារជំងឺផ្លូវចិត្ត ព្រមទាំងជួយធ្វើឲ្យ អ្នករសាយពីទុក្ខកង្វល់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល