ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស រុស្សី បានស្តែងចេញនូវការគាំទ្ររបស់ខ្លួន ទៅកាន់រដ្ឋា ភិបាលប្រទេសអ៊ីរ៉ាក់ ពាក់ព័ន្ធទៅនឹងសង្គ្រាមប្រឆាំងក្រុមភារវករ ដែលកំពុងតែប្រយុទ្ធយ៉ាងក្តៅ គគុកនៅក្នុងទីក្រុង Mosul តួយ៉ាង លោក Vladimir Putin បានសរសើរទៅលើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ ក្នុងការតស៊ូ រក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដី ខណៈការ គូសបញ្ជាក់ខាងដើមនេះ គឺជាការគូសបញ្ជាក់ដោយផ្ទាល់ តាមរយៈការហៅទូរស័ព្ទទៅកាន់ នាយករដ្ឋមន្រ្តីប្រទេសអ៊ីរ៉ាក់ លោក Haider al-Abadi កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។

លោក ពូទីន និង លោក Abadi បានវាយតម្លៃខ្ពស់ទៅលើការងាររួម នៅឯមជ្ឈមណ្ឌលព័ត៌មានរួម គ្នាដែលមានមូលដ្ឋាននៅក្នុងទីក្រុង Baghdad ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំកន្លងទៅ ក្នុង គោលបំណងធ្វើការសហប្រតិបត្តិការ ប្រឆាំងទៅនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ដែល មាននៅក្នុងប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និង រុស្ស៊ី ។ ច្រើនជាងនេះទៅទៀត ប្រធានាធិបតី ប្រទេសរុស្ស៊ី ក៏បានគូសបញ្ជាក់ដល់មេដឹកនាំប្រទេសអ៊ីរ៉ាក់ ស្តីពីលទ្ធភាពប្រទេសរុស្ស៊ី ទៅលើស្ថានការនៅឯ ទីក្រុង Aleppo ក៏ដូចជា គម្រោងណែនាំទៅលើសុវត្ថិភាពពលរដ្ឋស៊ីវិល និង ឆន្ទៈក្នុងការបណ្តេញ ពួកឧទ្ទាមចេញពីទីក្រុង ៕

-តោះទៅមើល វីដេអូ LIVE ព្រឺក្បាល សង្គ្រាមដណ្តើមទីក្រុង Mosul ពីពួក ISIS

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ