មណ្ឌលគិរី៖ វត្ថុធាតុសម្រាប់ផ្សំជាគ្រឿងផ្ទុះ ពីររថយន្តសំាយ៉ុង ទម្ងន់ជិត ៧តោន ដឹកចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកោះញែក ស្ទះឃាត់នៅចំណុចក្បែរស្ពានអូរច្បារស្ថិតនៅភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកោះញែក កាលពីម៉ោង ៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។

លោក កាន់ ពេញ អធិការស្រុកកោះញែក បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញការងារ លោក ក៏បានដឹកនាំកម្លាំង ១៥នាក់ ចុះធ្វើការត្រួតពិនិត្យរថយន្តសង្ស័យខាងលើ នៅស្រុកកោះញែក ហើយឈានទៅឃាត់រថយន្តនោះភ្លាមៗ។ ក្រោយស្ទាក់ឃាត់ហើយនោះ កម្លាំងសមត្ថកិច្ចឆែកឆេរ ឃើញវត្ថុតាងដូចការរាយការណ៍ ពិតប្រាកដមែនបច្ចុប្បន្នសមត្ថកិច្ច បាននាំយកវត្ថុតាង និងមនុស្សទៅកាន់អធិការដ្ឋាននគបាលស្រុក ដើម្បីសួរនាំ។

តាមចម្លើយសារភាពរបស់ជនជាតិចិន ដែលជាម្ចាស់ឈ្មោះ XIAO FEI ភេទប្រុស អាយុ ៣១ឆ្នាំ បានឲ្យដឹងថា ខ្លួនបានជួលរយន្តសាំយ៉ុងដឹកសារធាតុផ្សំគ្រឿងផ្ទុះ ចេញពីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដែលជាកន្លែងស្តុកឆ្ពោះទៅកាន់ខេត្តព្រះវិហារ។

ក្រោយសួរនាំកម្លាំងនគរបាលស្រុកកោះញែក បានកសាងសំណុំរឿង រូមនិងវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល