CamNews

លោកតាអាយុ៨៩ឆ្នាំ ដែលទើបក្លាយជាឪពុកធម៌ សម្តេចតេជោ ហ៊ុន សែន ទទួលបានផ្ទះទេវតាមួយខ្នង

(ភ្នំពេញ)៖ ក្រុមការងារសាងសង់ផ្ទះទេវតា បានទៅជួបលោកតា ពុត សឿន អាយុ៨៩ឆ្នាំ ដែលទើបក្លាយជាឪពុកធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ ហើយសម្រេចនឹងធ្វើការសាងសង់ផ្ទះទេវតាជូនគាត់១ខ្នងផងដែរ។

ផ្ទះទេវតានោះជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានសាងសង់ឡើងនៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានជួបលោកតា ពុត សឿន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ហើយបានទទួលយក រូបគាត់ធ្វើជាឪពុកធម៌ និងធានាចិញ្ចឹមរូបគាត់ពេញមួយជីវិត។ ក្នុងការធានាចិញ្ចឹមនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាប្រចាំខែចំនួន៥០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម រួមទាំងធានានូវការព្យាបាលជំងឺ ជូនជាប្រចាំនៅពេលដែល លោកតាមានបញ្ហាសុខភាព។

លោកតាអាយុ៨៩ឆ្នាំខាងលើ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនចំនួន៨នាក់ ដោយបានមកទីក្រុងភ្នំពេញ ជួលស៊ីក្លូគេរត់ក្នុងមួយថ្ងៃ៤ពាន់រៀល រកបានចំណូលបន្តិចបន្តួច។

សូមជម្រាបថា ការអនុញ្ញាតឲ្យលោកតា ដែលរកស៊ីធាក់ស៊ីក្លូ ចូលជួបសំណេះសំណាលនេះ ធ្វើឡើងបន្ទាប់ពីលោកតា បង្ហាញនូវទុក្ខលំបាករបស់ខ្លួន ហើយត្រូវបានគេបង្ហោះលើបណ្តាញសង្គម Facebook អំពីសេចក្តីប្រាថ្នារបស់គាត់ ចង់ជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំថវិកា សាងសង់ផ្ទះ នៅឯស្រុកកំណើត។ ព័ត៌មាននេះត្រូវបានដឹងដល់សម្តេចតេជោ ហ៊ុន សែន ហើយក៏មានការរៀបចំការជួបសំណេះសំណាល និងទទួលគ្នាជាឪពុកនិងកូនធម៌៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី