CamNews

យុវជន៣នាក់ ជិះម៉ូតូឌុបគ្នា ចេញពីក្លឹប ត្រូវរថយន្តលុច្សស៊ីស បុកស្លាប់ម្នាក់ រងបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាម នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ធ្ងរ ខណៈដែលពួក គេកំពុង ជិះម៉ូតូម៉ាកសេ១២៥ មួយគ្រឿង ឌុបគ្នាចេញពីក្លឹប ធ្វើដំណើរ ឆ្លងកាត់ផ្លូវ ហើយក៏ត្រូវ រថយន្ត ម៉ាកលុច្សស៊ីស កំពុងបើកលឿនជ្រុល បុកពេញទំហឹង កាលពីវេលាម៉ោង ១២និង១៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ ប្រេងឥន្ទៈតូតាល់ តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នគរបាលមូលដ្ឋានបានឲ្យដឹថា មុនពេលកើតហេតុ គេបានឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-4749 ឌុបគ្នាចេញពីក្លឹប រាំកំសាន្ត បំណងត្រឡប់ ទៅផ្ទះ ដោយជិះធ្វើដំណើរ តាមបណ្ដោយផ្លូវ បេតុងឆ្លងកាត់ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលដែល រថយន្តសេរីទំនើបមួយគ្រឿង ម៉ាកលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល កំពុង ធ្វើដំណើរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិច ទៅកើតក្នុងល្បឿន យ៉ាងលឿន បាន ជ្រុល បុកយុវជន៣នាក់ កំពុងជិះម៉ូតូឆ្លងផ្លូវ ពេញទំហឹងបណ្ដាល ឲ្យយុវជនម្នាក់ ស្លាប់ភ្លាម នៅកន្លែង កើត ហេតុនិង២នាក់ទៀតម្នាក់ រងរបួសបាក់ដៃម្នាក់ បាក់ជើងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរ ពេទ្យ ។

គួរបញ្ជាក់ថា ក្រោយកើតហេតុរថយន្ត បង្កបានបើករត់គេចខ្លួន តាមបណ្ដោយផ្លូវសហពន្ទរុស្ស៊ី លុះដល់ ចំណុចផ្លូវកម្ពុជា ក្រោម ស្រាប់តែបាត់ស្រមោលតែម្តង។ ចំណែកសពត្រូវ បានរថយន្តសាមុយ ដឹកយកទៅតម្កល់នៅវត្តពោធិ៍ចិនតុង រងចាំក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

ចំពោះករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ខាងលើនេះ សមត្ថកិច្ច នៅមិន ទាន់បញ្ជាក់ អត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ ដោយសារជនរងគ្រោះទាំង៣នាក់ គ្នាអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួននោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល