ភ្នំពេញ៖ ប្រភព័ត៌មានស្និទ្ធនឹងមន្រ្តីជាន់ខ្ពស់ រដ្ឋសភា បានបង្ហើបឱ្យដឹងថា រដ្ឋសភា មានគម្រោងទិញរថយន្តស៊េរី ប្រណិត ម៉ាកតូយ៉ូតា Luxus ៥៧០ ជូនថ្នាក់ដឹកនាំរដ្ឋសភា ប្រមាណ ១៤គ្រឿង សម្រាប់ជិះបំពេញភារកិច្ចជូន ប្រជារាស្រ្ត។

ប្រភពឱ្យដឹងថា រថយន្តទំនើប ដែលមានតម្លៃជិត ២០ម៉ឺនដុល្លារ ក្នុងមួយគ្រឿងនោះ សម្រាប់ផ្តល់ជូនប្រធាន អនុ ទី១ អនុទី២ អគ្គលេខាធិការ និង ប្រធានគណៈកម្មាធិការ ចំនួន ១០ នៃរដ្ឋសភា។

តែយ៉ាងណាក៏ដោយ សម្រាប់ការទិញរថយន្តទាំងនេះ មិនមានខុសប្លែកនោះទេ ពីព្រោះកាលពីអាណត្តិទី១- ទី២ និងទី៣ ក៏មានការទិញបែបនេះ សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភាផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល