CamNews

សាហាវឃោរឃៅណាស់! ប្តីប្រើចបវាយសម្លាប់ប្រពន្ធ និងកូនប្រុសអាយុ២ឆ្នាំ

(កំពត)៖ ពិតជាសាហាវឃោរឃៅមែន! បុរសម្នាក់ បានប្រើចបវាយសម្លាប់ប្រពន្ធ និងកូនប្រុសអាយុទើប២ឆ្នាំរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

អំពើឃាតកម្មមួយនេះ បានបង្កឲ្យមានការតក់ស្លុត និងភ្ញាក់ផ្អើល នៅព្រឹកទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មន្រ្តីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុំ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ ។

មន្រ្តីនគរបាលបានបញ្ជាក់ថា «ជនសង្ស័យប្រើចបវាយសម្លាប់តែម្តង ហើយមូលហេតុដោយសារជនសង្ស័យមានជំងឺប្រសៃប្រសាទ ហើយករណីនេះសមត្ថកិច្ចបានទទួលដំណឹង នៅពេលក្រុមគ្រួសារយកថ្នាំមកផ្ទះជនសង្ស័យ»។

នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមចាប់ជនបង្កជាប្តី ពីព្រោះក្រោយសម្លាប់ប្រពន្ធ និងកូនហើយ ជនបានរត់គេចខ្លួនបាត់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី