CamNews

ប៉ាគីស្ថាន បណ្តេញ Save the Children ចេញពីប្រទេស ព្រោះប្រឆាំងរដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល​  ប្រទេស ប៉ាគីស្ថាន បានចេញបញ្ជាឲ្យ អង្គការសប្បុរសធម៌ ជួយ សង្គ្រោះ   កុមារ ឬ  " Save the Children "  ដែល ជា  អង្គការ ក្រៅ រដ្ឋាភិបាលមួយ ឲ្យចាកចេញពី ប្រទេស នេះ ជាបន្ទាន់ ដោយចោទប្រកាន់ថា ជាអង្គការប្រឆាំងនឹងសកម្មភាពរបស់ប៉ាគីស្ថាន។

សារព័ត៌មាន ប៊ីប៊ីស៊ី  ចេញ ផ្សាយ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នេះបន្ដទៀតថា ប៉ូលិស បាន បិទ ទ្វារការិយាល័យ របស់អង្គការខាងលើនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាតនិងបុគ្គលិកបរទេសត្រូវបានបញ្ជា ឲ្យចាកចេញពី ប្រទេសនេះ ក្នុងរយៈពេល ១៥ថ្ងៃ។

អង្គការសង្គ្រោះកុមារ បានឲ្យដឹងថាខ្លួន “សូមជំទាស់យ៉ាងខ្លាំង” ចំពោះ សកម្មភាពនេះ។ ពាក់ ព័ន្ធ នឹង រឿងដូចគ្នានេះដែរ កាលពីពេលកន្លងមក ប្រទេសប៉ាគីស្ថាន  ត្រូវបានគេចោទ ប្រកាន់ ថាបាន រួមដៃគ្នា ជាមួយនឹងអង្គការសប្បុរសធម៌ នៅក្នុងកម្មវិធីវ៉ាក់សាំង  ក្លែងក្លាយមួយ ដែលត្រូវ បានប្រើ ប្រាស់ ដោយក្រុម CIA ដើម្បីសម្លាប់លោក អូសាម៉ា ប៊ីនឡាដិន។

អង្គការសប្បុរសធម៌ខាងលើនេះ ដែល តែងតែ  បដិសេធថា មិន  បានពាក់ព័ន្ធជាមួយក្រុម CIA ឬ វេជ្ជបណ្ឌិត ប៉ាគីស្ថានលោក សាគីល អាហ្វ្រីឌី ដែលជាអ្នកអនុវត្តកម្មវិធីនេះឡើយ។ រដ្ឋាភិបាលប៉ា គីស្ថាន មិនដែលបាន ផ្តល់  ការប្រកាស  ជា      ផ្លូវការ ពីការពន្យល់ណាមួយ ពាក់ព័ន្ធ នឹងសេចក្ដី សម្រេច ចិត្តនេះទេ។ ក៏ប៉ុន្តែមន្រ្តីម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “សកម្មភាពរបស់ ពួក គេ ត្រូវបានត្រួតពិនិត្យតាំងពីយូរយារណាស់   មកហើយ ដោយពួកគេមិនបានធ្វើអ្វី ដែលជាការប្រ ឆាំង នឹងរដ្ឋាភិបាលប៉ាគីស្ថាននោះទេ៕

ប្រភព ៖ ស៊ីអិនអេ និង ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល