ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Nokia បានធ្លាប់ទទួលនូវការសរសើរជាច្រើន ចំពោះគុណភាព និងភាពដ៏រឹងមាំនៃឧបករណ៍នានារបស់ពួកគេ។ ប៉ុន្តែតើម៉ាកយីហោរបស់ក្រុមហ៊ុន Nokia ដែលទើបតែត្រឡប់មកប្រលូកក្នុងវិស័យទូរស័ព្ទសារជាថ្មីនេះនៅតែរក្សាលក្ខណៈដូចមុនដែរ រឺទេ? ហើយឥឡូវនេះតើភាពរឹងមាំនោះត្រូវបានដាក់លើស្មាតហ្វូន Androidថ្មីៗរបស់ Nokia មែនទេ?

ចុះបើយើងសាកល្បងតេស្ត ស្មាតហ្វូនថ្មីរបស់ Nokia វិញ? បើដូចនោះពិតណាស់គឹប្រាកដជា Nokia 8 ដែលទើបចេញចុងក្រោយនេះ។

Nokia 8 ផ្នែកខាងមុខ បំពាក់ដោយកញ្ចក់ការពារ ប្រភេទ Gorilla Glass 5 ដែលអាចឆ្កូតបាននៅកំរិតទី៦ ដែលនេះបានន័យថា កូនសោរ រឺវត្ថុលោហៈនានាដែលអ្នកដាក់ក្នុងហោប៉ៅ អាចធ្វើអោយឆ្កូតវាបាន។ ចំពោះផ្នែកខាងក្រោយគឺបំពាក់ដោយ លោហៈគ្រើមពិតណាស់គឺឆ្កូតបានដូចគ្នា ប៉ុន្តែ ផ្នែក Camera និងភ្លើង LED flash គឺត្រូវបានការពារដោយកញ្ចក់មិនងាយ ឆ្កូតដោយងាយងាយនោះទេ។ ដើម្បីស្វែងយល់ថាវាមានភាពរឹងមាំប៉ុណ្ណានោះ យើងទៅទស្សនា YouTube របស់ JerryRigEverything ដែលបង្ហាណពីការធ្វើតេស្ត (រឺអាចថាជាការធ្វើទារុណកម្មលើទូរស័ព្ទក៏ថាបាន គឺដើម្បីបានចំលើយសំរាប់អ្នក)។

ប្រែសម្រូលពី៖ GSMarena