ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីអ្នកដែលទៅស្ទីមម៉ាស្សា នៅផ្ទះសំណាក់ និងម៉ាស្សា យីហោ តារា ស្ថិតនៅតាមផ្លូវលំ ខាងជើងបុរីកីឡា សង្កាត់មិត្តភាព ខណ្ឌ៧មករា បានឲ្យដឹងថា មាននារីម៉ាស្សាម្នាក់ ត្រូវបានភ្ញៀវនៅក្នុងបន្ទប់ចាប់រំលោភទាំងបង្ខំ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥នេះ ។

ប្រភព័ត៌មានពីបុរសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ ខណៈដែលរូបលោក ចូលទៅស្ទីមម៉ាស្សាក្នុងហាងខាងលើ ស្រាប់តែឃើញនារីម៉ាស្សាម្នាក់រត់ចេញពីបន្ទប់ ដោយយំសស្រេកសស្រាក់នោះ គឺបណ្តាលមកពីភ្ញៀវនៅក្នុងបន្ទប់ បានចាប់រំលោភនាងទាំងបង្ខំ ។

ប្រភពព័ត៌មានបានបន្តទៀតថា ចំពោះករណីខាងលើនេះ សូម្បីតែថៅកែហាងក៏ទទួលស្គាល់ថា ភ្ញៀវរូបនោះ បានចាប់រំលោភនារីម៉ាស្សាទាំងបង្ខំ ជាបុគ្គលិករបស់ខ្លួនទៀតផង ។ សាក្សីដែលមានការអាណិតអាសូរ ចំពោះនារីរងគ្រោះ ដែលត្រូវគេចាប់រំលោភទាំងបង្ខំពុំមានការយល់ព្រម ក៏ជួយប្រាប់ព័ត៌មានមកកាន់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះផ្សាយដើម្បីឲ្យសមត្ថកិច្ច ឬមន្រ្តីពាក់ព័ន្ធជួយរកយុតិ្តធម៌ឲ្យនារីរងគ្រោះ ដែលទទួលរងការរំលោភទាំងបង្ខិតបង្ខំបែបនេះ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ តូ ម៉ាស់ អាយុ ៣១ឆ្នាំ មានមុខរបរលក់ស្បែកជើងនៅផ្សារធំថ្មី រស់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នេះ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅម៉ាស្សា នៅផ្ទះសំណាក់ និងម៉ាស្សា យីហោ តារា ហើយត្រូវបានស្រ្តី ជាបុគ្គលិកធ្វើការទីនោះចោទថាចាប់រំលោភនាងទាំងបង្ខំ ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានឆ្លើយថា មិនបានចាប់រំលោភនាងនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល