ពិព័ណ៍ឧស្សាហកម្ម អេសអ៊ឹមអ៊ី កម្ពុជាអន្តរជាតិ ២០១២ គឺជាលើកទី២ ដែលរៀបចំឡើងក្រោម

ប្រធានបទ“អេសអ៊ឹមអ៊ី ជាបេះដូងនៃកំណើនសេដ្ឋកិច្ចជាតិ” ក្នុងគោលបំណង ជួយជំរុញដល់វិស័យ

សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ឲ្យមានលទ្ធភាពធ្វើការផ្សព្វផ្សាយនូវផលិតផល ដែលមាន

គុណភាពខ្ពស់ ឲ្យដល់បងប្អូនប្រធាពលរដ្ឋខ្មែរ ឲ្យចួលរួមជួយគាំទ្រនិងប្រើប្រាស់នូវផលិតផល

ទាំងនោះ។

ពិព័ណ៍នេះចួលរួមបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ

ការអភិវឌ្ឍន៍វិស័យឯកជន រួមជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ

និងថាមពល ដោយអមដំណើរដោយគណៈប្រតិភូជាថ្នាក់ដឹកនាំ មកពីក្រសួងសេដ្ឋកិច្ច និង

ហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងបណ្តាតំណាងស្ថាប័នរបស់រដ្ឋ និងឯកជន

ប្រមាណជា ៣០០នាក់។

ដើម្បីរួមចំណែក ក្នុងការលើកកំពស់ផលិតផលក្នុងស្រុក វេទិកាពិព័ណ៍នេះ នឹងក្លាយជា

ព្រឹត្តិការណ៍ប្រចាំឆ្នាំ គឺនៅរៀងរាល់ខែមេសា។ នឹងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង

ការ អនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ ដើម្បីកំណើន ការងារ សមធម៌និង

ប្រសិទ្ធភាពនៅកម្ពុជា ដែលក្នុងនោះការលើកស្ទុយសហគ្រាសធុនតួច និងមធ្យមគឺជាមុំ

ទី៣ នៃចតុកោណយុទ្ធសាស្រ្តទី៣ ដែលពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យឯកជន និងការងារ

និងគោលដៅធ្វើសមាហរណកម្មពាណិជ្ជកម្មផ្នែករបាំងពន្ធគយរបស់សហគមប្រជាជាតិ

ASEAN នាឆ្នាំ២០១៥ ខាងមុខ។ FASMEC បានរៀមចំ នឹងដាក់ចេញនូវផែនការរបស់ខ្លួន

ដោយធ្វើយ៉ាងណានៅឆ្នាំ២០១៣ នឹងធ្វើការរៀបចំនូវពិព័ណ៍សម្រាប់ផ្នែកកម្មន្តសាល សហ

គ្រាស់ធុនតួច និងមធ្យម ដែលផលិតឡើងនៅក្នុងស្រុក ឲ្យបាន ១០០% ដែល សុទ្ធសឹង ជា

ទំនិញមានគុណភាព និងមានសុវត្ថភាពខ្ពស់។

កម្មវិធីពិព័ណ៍ដែលនឹងប្រព្រឹត្តទៅចំនួន ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែមេសា ចំនួនស្តង់

ដែលត្រូវតាំងមាន ៣១២ស្តង់ ដែលត្រូវបែងចែកជា៣ផែន គឺ ផែនទី១ ផលិតផលនាំចូលចំរុះ

មាន ១៦២ស្តង់ ផែនទី២ ផលិផលក្នុងស្រុកមាន ១០០ស្តង់ និងផែនទី៣ ផលិតផល នាំចូល

ដោយដៃគូរសហប្រតិបត្តិការណ៍ផ្ទាល់ គឺប្រទេសនេប៉ាល ២ស្តង់ ថៃ៤៨ស្តង់។ ផលិតផលក្នុង

ស្រុករួមមាន ផ្នែកម្ហូបអាហារដូចជា មី នំ ទឹកត្រី ទឹកស៊ីអ៊ីវ សាច់ងៀត ចាហ៊ួយ ដំណាប់ផ្លែឈើ,

ផ្នែកសេវាកម្ម ធនាគារ ប្រព័ន្ធទូរស័ព្ទ សុខាភិបាល, ផ្នែកវាយនភណ្ឌ ដូចជាសំលៀកបំពាក់

ស្បែកជើង។ល។ ផលិតផលនាំចូលមកពី នេប៉ាល វៀតណម កូរ៉េ ថៃ មាដូចជា ម៉ាស៊ីន កុំព្យូទ័រ

សំភារៈការិយាល័យ គ្រឿងសំអាង គ្រឿងសង្ហារិម អាហារ ភេសជ្ជៈ សំលៀកបំពាក់ ។ល។