(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេម៉ឺរ៉ូន បានប្រកាសនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេស ដែលទើបចាកចេញពីសហភាពអឺរ៉ុប បានទទួលយកភាពជាដៃគូយុទ្ធសាស្ត្រថ្មី ជាមួយនឹងក្រុមបច្ចេកវិទ្យា អវកាសអាមេរិក Boeing (ប៊ូអ៊ីង) ជាតំណាក់កាលដំបូងមានការវិនិយោគ ក្នុងគំរោងទឹកប្រាក់ ៥១៦លានដុល្លារអាមេរិក ទៅលើការស្រាវជ្រាវទីអវកាស និង ការអភិវឌ្ឍគំរោង នានាបន្ថែមទៀត។ នេះបើតាមស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីប្រកាសនោះដែរលោក ខេម៉ឺរ៉ូន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ចក្រភពអង់គ្លេសនឹង នៅតែជាប្រទេសដែលនាំមុខគេ ជានិច្ចនៅក្នុងឧស្សាហកម្មអវកាស។ សម្រាប់ការវិនិយោគខាងលើនេះ ក្រុមហ៊ុនយក្សប៊ូអ៊ីងរបស់អាមេរិក ក៏បានអះអាងផងដែរថា នឹងអាចផ្តល់ការងារជាង ២,០០០កន្លែង ដល់ប្រជាជនអង់គ្លេស ព្រមទាំងជម្រុញសេដ្ឋកិច្ច ចក្រភពនេះឲ្យនៅតែខ្លាំងដដែល។

គួរបញ្ជាក់ថា បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបទៅ ដៃគូដ៏សំខាន់បំផុតនៃវិស័យសេដ្ឋកិច្ច និង នយោបាយរបស់អង់គ្លេសនោះ គឺនៅតែជាសហរដ្ឋអាមេរិក ដូចដែលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានលើកឡើងតាំងពីមុនការបោះឆ្នោត Brexit មកម្ល៉េះថា ទោះបីអង់គ្លេសចេញឬនៅបន្ត ក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏អាមេរិកនៅតែជាដៃគូយុទ្ធសាស្ត្រ មិនអាចខ្វះបានជាមួយអង់គ្លេស៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង