កំពត៖កម្លាំងសមត្ថកិច្ចនានា កំពុងដុតដៃដុតជើង ដោយឆ្លងកាត់ធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឈានទៅបំបែកសំណុំរឿង ក្នុងករណីកាប់សម្លាប់យ៉ាងសាហាវទៅលើពីរនាក់ប្តីប្រពន្ធ ដោយមិនទាន់ កំណត់មុខសញ្ញាបាននៅឡើយទេ។

កម្លាំងសមត្ថកិច បានឲ្យដឹងថា: ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ: ប្តីឈ្មោះ អឿ គាន ហៅអាង អាយុ៥៦ឆ្នាំ ស្លាប់ ពេល ក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅប្រទេសវៀតណាម និងប្រពន្ធឈ្មោះអ៉ឹង សួក អាយុ៥៥ឆ្នាំ ស្លាប់នៅលើគ្រែដេកក្នុងផ្ទះ ២នាក់ប្តីប្រពន្ធប្រកបរប ជាថៅកែបារីសេក និងស្រាបៀរ ហិនណើកែន (ដេប៉ូចែកចាយក្នុងទូទាំងខេត្តកំពត) ផ្ទះនៅខាង ជើងផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងភូមិកំពង់បាយខាង ជើង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត។

សមត្ថកិច ដាក់ការសន្និដានថា ហេតុការណ៍កាប់សម្លាប់នេះ កើតឡើងប្រហែលចន្លោះពីម៉ោង១ទៅ២រំលង អាធ្រាត្រ ចូលថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ហើយត្រូវបានកូនចៅប្រទះឃើញនៅម៉ោង៩ព្រឹក នៃថ្ងៃដដែល ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល