តាកែវ ៖ រថភ្លើងដឹកទំនិញមួយបានសម្លាប់បុរសពីរនាក់ បន្ទាប់ពីពួកគេបានបើកបុកគ្នានៅផ្លូវដែក ដែលពួកគេបានឆ្លងកាត់ កាលពីថ្ងៃអាទិត្យនៅក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ។

លោក សុខ ខន អនុប្រធានស្នងការរងនគរបាលស្រុកបានថ្លែងថា បុរសទាំងនេះបានស្លាប់បន្ទាប់ពីម៉ូតូរបស់ពួកគេត្រូវបាន គាបជាប់នៅក្រោមរថភ្លើងនិងអូសរយៈចម្ងាយយ៉ាងវែងទៀតផង ។ ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាបុរសវ័យកណ្តាល ដោយម្នាក់មានឈ្មោះថា ប៉ាង ភក្តី មានអាយុ ២៧ ឆ្នាំ រីឯម្នាក់ទៀតមានឈ្មោះថា កែវ រុន អាយុ ២៥ ឆ្នាំ ។

អនុប្រធានស្នងការរងនគរបាលស្រុកបានបន្ថែមទៀតថា រថភ្លើងនេះបានធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងភ្នំពេញ ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ ទាលភ្លឺ នៅថ្ងៃអាទិត្យ ។

ប្រភពដដែលបានបន្តទៀតថា រថភ្លើងបានបន្តអូសម៉ូតូ និងជនរងគ្រោះពីរនាក់ ព្រោះឈប់មិនទាន់ ហើយពួកគេបានស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ចំណែកឯអ្នកបើកបររថភ្លើងបាននិយាយថា ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការដោះស្រាយដល់ជនរងគ្រោះ ចំពោះបញ្ហានេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes