(ភ្នំពេញ)៖ ឧកញ៉ាល្បាញល្បីលើការវិនិយោគផ្នែកកសិកម្មនៅកម្ពុជា និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានបង្ហាញ អារម្មណ៍សោកស្តាយ និងហាក់មានកំហឹងយ៉ាងខ្លាំងផងដែរ ចំពោះអ្នកទម្លាយឯកសារទារលុយថ្លៃវិនិយោគលើដីសម្បទាន សេដ្ឋកិច្ចរបស់លោកនៅក្នុងខេត្តព្រះសីហនុ ហើយត្រូវបានយកទៅផ្សព្វផ្សាយលើបណ្តាញព័ត៌មាននោះ។

ឧកញ៉ា ដែលកំពុងមានប្រជាប្រិយភាពតាមរយៈសកម្មភាពមនុស្សធម៌ និងត្រូវបានគេហៅថា ជាអ្នកមានមិនឆ្មើងឆ្មៃ តែងដាក់ខ្លួន នៅជាមួយអ្នកក្រ ជាប់ជានិច្ចនោះ បានសរសេរនៅលើទំព័រ Facebook របស់ខ្លួនយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «ខ្ញុំមានការសោកស្តាយជាខ្លាំង ចំពោះអ្នកដៃលបានផ្តល់ឯកសារនេះ ទៅដល់ដៃអ្នកសារព័ត៌មានយ៉ាងហោចណាស់ គួរតែទូរស័ព្ទសួរខ្ញុំមួយមាត់ ក៏អស់ចិត្តដែរ គ្មានអ្នកណាមិនដឹងទេថា កិត្តិយសអត់មានដាក់លក់នៅលើទីផ្សាទេ»។

ឯកសារមួយច្បាប់ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាដោយលោក តឹករ៉េត សម្រេច បានទុករយៈពេល ៣ខែ ឲ្យក្រុមហ៊ុនម៉ុងឫទ្ធី ដែលទទួលបានដីសម្បទានដូងប្រេងនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលទៅបង់ថ្លៃដីសម្បទានសេដ្ឋកិច្ចជូនរដ្ឋ និង កែសម្រួលរយៈពេលវិនិយោគពី៧០ មក៥០ឆ្នាំវិញ និងចុះកិច្ចសន្យាឡើងវិញ។ ឯកសារ ក៏បានបង្គាប់ឲ្យក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ដែលវិនិយោគដាំដំណាំដំឡូងមីកម្ពុជា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលទៅបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋ ក្នុងរយៈពេល ៣ខែ និងសម្រួលរយៈពេលវិនិយោគពី ៧០ ទៅជា ៥០ឆ្នាំផងដែរ។

ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសរង់ចាំស្វែងរកការពិតនៅម៉ោង ១០ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ ជាមួយមន្រ្តីពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ។ លោកទាមទារឲ្យមន្រ្តីរាជរដ្ឋាភិបាល ដែលទារលុយលោកនោះ ភ្ជាប់មកជាមួយ លិខិតទារប្រាក់គតិយុត្ត នៃកិច្ចសន្យាចុះច្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦ ផងដែរ។

លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានសុំអភ័យទោសបើមានសន្លោះប្រហោងក្នុងរឿងបង់ថ្លៃនេះ។ លោកឧកញ៉ា បានស្នើដល់អ្នកលេង Facebook រង់ចាំមើលលទ្ធផលថ្ងៃស្អែក ហើយកុំបញ្ចេញមតិយោបល់ ដែលធ្វើឱ្យបះពាល់ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាឱ្យសោះ ព្រោះនេះគីជារឿងដោយឡែកទេ។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោក ធ្លាប់បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ច ជូនរាជរដ្ឋាភិបាលចំនួន ៨៥,៦៩៣.៥៨ដុល្លាររួចម្តងមកហើយនៅឆ្នាំ២០១៥។ លោកឧកញ៉ា ម៉ុង ឫទ្ធី បានហៅអ្នកដែលទម្លាយឯកសារទារ លុយថ្លៃសម្បទានដីសេដ្ឋកិច្ចរបស់លោកថា ជាអ្នកដែលបំផ្លាញសន្លឹកឆ្នោត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី