CamNews

ស្ពានអាកាសទី៥ ផ្សារដីហុយ ចាប់ផ្ដើមបុកគ្រឹះសាងសង់ ខណៈការពង្រីកផ្លូវ និងដោះស្រាយផលប៉ះពាល់បញ្ចប់

(ភ្នំពេញ)៖ ស្ពានអាកាសផ្សារដីហុយ ដែលជាគម្រោងសាងសង់ស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ត្រូវបានធ្វើការហ៊ុព័ទ្ធការដ្ឋានដើម្បី បុកគ្រឹះសាងសង់ហើយ បន្ទាប់ពីក្រុមហ៊ុនសាងសង់បញ្ចប់ការងារពង្រីកផ្លូវសង្ខាង និងធ្វើការដោះស្រាយផលប៉ះពាល់រួចមក។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានថ្លែងប្រាប់ឲ្យដឹងថា នៅម៉ោង៩យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយ ត្រូវបានហ៊ុព័ទ្ធការដ្ឋាននៅលើដង ផ្លូវសហព័ន្ធរុស្សីត្រង់ចំណុចស្តុបផ្សារដីហុយហើយ ដើម្បីធ្វើការបុកគ្រឹះសាងសង់ទៅតាមការគ្រោងទុក។

ប្រធានមន្ទីរសាធារណរូបនោះបានថ្លែងឲ្យដឹងទៀតថា ការចាប់ផ្ដើមហ៊ុំព័ទ្ធការដ្ឋានធ្វើការបុកគ្រឹះនេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវទាំងសង្ខាង និងធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់មក។

សូមបញ្ជាក់ថា តាមគម្រោងការសាងសង់ស្ពានអាកាសផ្សារដីហុយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ អោយរួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៦ខាងមុខ ដែលស្ពាននេះគឺសាងសង់ឡើង នៅលើដងផ្លូវសហព័ន្ធរុស្សី ប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។ ក្នុងនោះតាមប្លង់ ស្ពានអាកាសផ្សារដីហុយនេះ​ មានបណ្ដោយប្រវែង៩០៥ម៉ែត្រ និងទទឹង១៦,៥ម៉ែត្រ។

ខណៈការដ្ឋានសាងសង់ស្ពានត្រូវបានហ៊ុព័ទ្ធដែលនាំឲ្យដងផ្លូវនៅចំណុចការដ្ឋាន អាចមានការកកស្ទះចរាចរនោះ ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានសំណូមពរឲ្យអ្នកធ្វើដំណើរ និងសាធារណជនមានការយោគយល់ អធ្យាស្រ័យក្នុងការធ្វើចរាចរ នៅលើដងផ្លូវនៅសង្ខាងការដ្ឋានដែលបានពង្រីករួចហើយនេះ។

សូមជំរាបថា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះកន្លងទៅ សាលារាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនម៉ៅការសាង​សង់ស្ពាន​អាកាសស្តុបផ្សារ​ដីហ៊ុយ បានដាក់គ្រឿង​ចក្រដើម្បីសាងសង់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី