-ប្រជាពលរដ្ឋ ស្ទាក់វាយជនសង្ស័យម្នាក់ មួយដៃ មួយជើង សល់ដង្ហើមចង្រឹត

កំពត ៖ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តកំពត នាវេលាម៉ោង១៨ល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ បាន ទទួលយកជន សង្ស័យម្នាក់ ពី នគរបាលខេត្តតាកែវ ។

លោកវរៈសេនីយ៍ត្រីព្រំ វាសនា អធិការនគរបាល ស្រុកបន្ទាយមាស បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស ឣាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំត ។

លោកវរៈសេនីយ៍ បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមឣម្ពិលដឹងថា កម្លាំងនគរបាល ស្រុកបន្ទាយ មាសតាមប្រមាញ់ ឈានចូលទៅសហការ ជាមួយនឹងកម្លាំង នគរបាលស្រុកគីរីវង់ ខេត្តតាកែវ ក៏ធ្វើការ ស្ទាក់ ក្របួចបានចោរលួចម៉ូតូ ប្រើអាវុធខ្លីមួយដើម នៅជាប់នឹងដៃម្នាក់ ក្នុងចំណោម ពួកចោរដទៃទៀត កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៥ខែមិថុនា នៅក្នុងភូមិតាមែង ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ ក្រោយពីពួកវា បានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅឯភូមិព្រែកឬស្សី ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត បានចំនួន២គ្រឿង ម៉ាកសង់សេ១២៥ ពណ៍ខ្មៅ សុទ្ធតែស៊េរី២០១១ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា បន្ទាប់មកក្រុមចោរបានជិះ រត់គេចខ្លួនឆ្លងកាត់ព្រំប្រទល់ ខេត្តកំពត ចូលទៅស្រុកគីរីវង់ ខេត្តតាកែវ ។

លោកអធិការបានឲ្យដឹងទៀតថា កម្លាំងរបស់លោក សហការនឹងកម្លាំង នគរបាលខេត្តតាកែវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ដែលកម្លាំងដកហូតបាន ខណៈជន សង្ស័យឈ្មោះចាន់ សុភ័ក្ត្រ នេះជិះឌុបគ្នាធ្វើសកម្មភាព មានម៉ូតូសេ១២៥ ស៊េរី២០១៤ មួយគ្រឿង និងអាវុធខ្លីម៉ាក K54 មួយដើម មានគ្រាប់៦គ្រាប់ កាបូបមួយមានឧបករណ៍ សម្រាប់កាច់សោ.កម៉ូតូ មួយចំនួនធំទៀត។

លោកឣធិការ បានបន្ថែមថា ក្រោយពីទៅទទួលយកជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ពីកម្លាំងន គរបាលខេត្តតាកែវរួចមក ក៏ធ្វើការប្រគល់ឲ្យទៅថ្នាក់លើ គឺកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្តទៀត ហើយដោយសារជនសង្ស័យ ខាងលើ រងរបួសធ្ងន់ធ្ងរ ដង្ហើមចង្រឹត កើតចេញពីប្រជាពលរដ្ឋ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង នៅកន្លែងចាប់ ឃាត់ខ្លួនខាងលើ ដូច្នេះតាមបទបញ្ជាក៏សម្រេច ឲ្យជនសង្ស័យរូបនេះ ទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ភ្លាមផងដែរ ។ ដោយឡែកបក្ខពួកចោរ ដែលរត់គេចខ្លួនបាត់ដ៏ទៃទៀត រួមនឹង ម៉ូតូសេ១២៥ ស៊េរី២០១១ ចំនួន២គ្រឿន របស់ជនរងគ្រោះផងនោះ កម្លាំងនឹងធ្វើការសហការ គ្នាស្រាវជ្រាវរុករកបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល