CamNews

នី មុនីនាថ ចូលដល់ឆ្នាំថ្មី ស្រីលែងយំ

ភ្នំពេញៈ កញ្ញា នី មុនីនាថ ដែលទស្សនិកជនស្គាល់ និងធ្លាប់បានទស្សនា ការសម្តែងរបស់នាង គេសង្កេតឃើញថា ភាគច្រើន នាងជាការកំសត់ បង្ហូរទឹកភ្នែកតាំងពីដំបូង ដល់ចប់ រហូតដល់នាង ត្រូវបានទស្សនិកជន ដាក់រហស្សនាមឲ្យថា ជាតារាទឹកភ្នែក ។ ប៉ុន្តែថ្មីៗនេះ គេកត់សម្គាល់ ឃើញថា នាងបានផ្លាស់ប្តូរ ការសម្តែង ពីតួកំសត់សម្រក់ទឹកភ្នែក មកជាតួឆ្កួត និងជាតួខ្មោចវិញ ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ ពីទស្សនិកជន និងកុំឲ្យមានភាព ច្រំដែលៗ សម្រាប់អ្នកទស្សនា ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ម្តាយរបស់តារាស្រី នី មុនីនាថ បានប្រាប់ឲ្យដឹងថា ជាទូទៅទស្សនិកជនតែងតែ បានឃើញការសម្តែង របស់កូនស្រីគាត់ បែបកំសត់ស្រក់ទឹកភ្នែក តួស្លូតជាដើម ប៉ុន្តែនៅក្នុងឆ្នាំថ្មីនេះ កូនស្រីគាត់ នឹងមានការសម្តែងថ្មីប្លែក ដែលទស្សនិកជន មិនធ្លាប់ទស្សនា គឺសម្តែងជាតួក្រមិចក្រមើម, តួឆ្កួត, តួខ្មោច និងតួឡប់ៗ ជាដើម ។

ម្តាយរបស់តារាស្រី សម្បុរស្រអែម នី មុនីនាថ បានប្រាប់ឲ្យដឹងទៀតថា " នៅឆ្នាំថ្មីនេះ សន្ទុះការងាររបស់កូនស្រី ហាក់មានការមមាញឹក ជាងមុនច្រើន ស្ទើរតែរកពេល សម្រាកគ្មានទៅហើយ ។ ម្យ៉ាងទៀតសម្រាប់ ការសម្តែងកូនខ្ញុំ គេមានការផ្លាស់ប្តូរ ពីមុនត្រង់ថា កាលពីមុនទស្សនិកជន ធ្លាប់តែទស្សនាការសម្តែង សម្រក់ទឹកភ្នែក ប៉ុន្តែលើកនេះកូនខ្ញុំគេផ្លាស់ប្តូរហើយ ដើម្បីកុំឲ្យមានភាពដដែលៗ នាំឲ្យធុញទ្រាន់គឺ ។ ឥឡូវនេះ កូនខ្ញុំទទួលថត រឿងខ្មោច កំប្លែងសប្បាយឆ្កួត ជាដើម ជាក់ស្តែងពេលនេះ អានាថ បានកុងត្រាថត២រឿង ដែលការសម្តែងនេះ ថ្មីប្លែកខុសពីមុន "។

ម្តាយរបស់ កញ្ញា នី មុនីនាថ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មុនីនាថ រំពឹងថាការផ្លាស់ប្តូរស្ទីល ក្នុងការសម្តែង ពីកំសត់មកជាតួផ្សេងនេះ អាចទទួលបានការគាំទ្រ និងទស្សនាច្រើន ពីទស្សនិកជន ជាងការសម្តែងមុនៗ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល