រូបភាពថ្មីបំផុត ដែលត្រូវបានគេចាត់ទុកថាជា Phablet ឈរលំដាប់កំពូល នឹងបង្ហាញខ្លួននៅថ្ងៃ
ខាងមុខ របស់ Samsung បានបង្ហាញឲ្យឃើញថា វាមានការរចនម៉ូតស្រដៀងទៅនឹងស្មាតហ្វូន
Galaxy S4។ ប៉ុន្តែគួរឲ្យស្តាយ រូបភាពនៅតែមិនទាន់បានបង្ហាញឲ្យឃើញផ្នែកខាងក្រោយ នៃ
ឧបករណ៍នេះ ដូច្នេះយើងនៅមិនទាន់កំណត់បានថា Phablet ថ្មីនេះមាន កាមេរ៉ាទំហំ 13MP នៅ
ផ្នែកខាងក្រោយ ឬក៏អត់នោះទេ។

បណ្តាព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា Galaxy Note 3 នឹងបំពាក់នូវអេក្រង់ទំហំ 6 inch
Super AMOLED ជាមួយកំរិតពន្លឺ 1080p។ Phablet នេះក៏ត្រូវបានប៉ាន់ស្មានថា នឹងប្រើប្រាស់ chip
ខ្លាំងបំផុតរបស់ Qualcomm គឺ Snapdragon 800 ដូច chipset ដែល Samsung Galaxy S4 នឹងប្រើ
ប្រាស់ នៅលើ Version សំរាប់ប្រទេសកូរ៉េខាងត្បូង (SHV-E330S) ៕

ដោយ៖ សិលា
ប្រភព៖ Vreview