កំពត ៖ ក្រុមអាជីវករក្នុង ផ្សារសាមគ្គី ទីរួមខេត្តកំពត មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានមន្រ្តីយោធាម្នាក់ យកអាវុធខ្លី ម៉ាកK54 មួយដើម ដកគំរាមអ្នកដទៃ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៥ ចំណុចតូបលក់សាច់ជ្រូក ក្នុងផ្សារខាងលើ នៃភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងនិងខេត្តកំពត។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា មន្រ្តីយោធា ដែលយកកាំភ្លើងភ្ជង់អ្នកដទៃនោះមាន ឈ្មោះសោម វណ្ណះ ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីយោធា ពាក់សក្តិ១ ក្នុងអង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្តកែប មានទីលំនៅបច្ចុប្បន្នភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្ត កំពត។

តាមក្រុមអាជីវករ លក់ដូរក្នុងផ្សារ ឲ្យដឹងថា មូលហេតុធ្វើឲ្យមន្ត្រីយោធារូបនេះ យកអាវុធចូលទៅក្នុងផ្សារ ធ្វើសកម្មភាព គំរាមទៅលើអ្នកដទៃនោះ ដោយសារប្រពន្ធ របស់មន្ត្រីយោធាដែលជាជនសង្ស័យរូបនេះ មានការឈ្លោះប្រកែក ពាក្យសំដី គ្នាជាមួយអាជីវករលក់ដូរដូចគ្នា ក្នុងផ្សារខាងលើ ហើយស្ត្រីជាប្រពន្ធ ក៏បានតេទូរស័ព្ទហៅប្តីមកជួយអន្តរាគមន៍ ស្រាប់តែប្តី ជាជនល្មើស មកដល់មិន បានសួរនាំរកមូល ហេតុ អ្វីទាំងអស់ ក្រៅពីយកអាវុធខ្លីរបស់ខ្លួននោះ បោកទៅលើ តុលក់សាច់ជ្រូក គំរាមអ្នកដទៃប៉ុណ្ណោះ។

តាមអ្នករត់តាក់ស៊ីក្នុងខេត្តកំពត ឲ្យដឹងថា ឈ្មោះ សោម វណ្ណះរូបនេះ ជាង១០ឆ្នាំ មកហើយ មានមុខ របរជាអ្នករត់ឡានតាក់ស៊ី ដូចពួកគេដែរ តែមិនដឹងពេលនេះគេជាមន្ត្រីយោធាពាក់សក្តិ១ នៅខេត្តកែប សោះឡើយ។

ក្រោយពីជនសង្ស័យ ប្រើអាវុធគំរាមអ្នកដទៃ ក្នុងផ្សាររួចហើយ កម្លាំងកងរាជអាវុធហត្ថ មកដល់ធ្វើការ ឃាត់ខ្លួន បញ្ជូនទៅសាកសួរនៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តភ្លាម ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។ ក្នុងខណៈនោះ ក្រុមអាជីវករយ៉ាងច្រើនកុះករ ក៏បបួលគ្នាទៅតាមមើលដល់កន្លែងអ ហខេត្តផងដែរ ខ្លាចក្រែង មានការសម្រួល និងដោះលែងដោយប្រការណាមួយនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល