ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា សម្តេច មិន បានប្តឹងអតីតនិស្សិតសាកលវិទ្យាល័យ South East Asia News ដែលគំរាមបោកគ្រាប់បែកសម្លាប់ សម្តេចនៅ តាមទំព័រ Facebook នោះទេ ហើយការចាប់ខ្លួន គឺជាការអនុវត្តច្បាប់ និងតួនាទីភារកិច្ច របស់សមត្ថកិច្ច។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយជំនួបពិភាក្សានៅវិមានរដ្ឋសភានាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ សម្តេច ស ខេង បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំអត់បានប្តឹងផ្តល់ ទាក់ទងនឹងក្មេងអីទេ នេះជារឿងរបស់សមត្ថកិច្ចគេធ្វើការ»។
ឆ្លើយតបសំណរថា តើសម្តេច នឹងអត់ទោសឲ្យនិស្សិត ដែលគំរាមសម្លាប់សម្តេចដែរ ឬយ៉ាងណានោះ? សម្តេច ស ខេង បានឆ្លើយតបថា «ខ្ញុំរង់ចាំព័ត៌មានបន្តទៀត ខ្ញុំនឹងស្តាប់មើលព័ត៌មានបន្តទៀតសិន»។

កញ្ញា តៅ បូរ៉ា អាយុ ២១ឆ្នាំ ជាប្អូនស្រីរបស់ជនគំរាមសម្លាប់សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្រុមគ្រួ សាររបស់កញ្ញា មានបំណងធ្វើលិខិតសុំទោសសម្តេច ស ខេង និងសុំឲ្យសម្តេចលើកលែងទោស ដល់បងប្រុស របស់ខ្លួន ព្រោះបញ្ហាជាប់ទោសនេះ បានធ្វើឲ្យបងប្រុសកញ្ញាខូចអនាគតទាំងស្រុង។

អតីតនិស្សិតសាកលវិទ្យាល័យ South East Asia លោក តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីពេលថ្មីៗនេះ បានសរសេរសារបញ្ចេញ Comment នៅលើទំព័រ Face book គំរាមបោកគ្រាប់បែកសម្លាប់សម្តេច ស ខេង នៅពេលសម្តេចអញ្ជើញទៅប្រគល់សញ្ញាបត្រ ដល់និស្សិតនៅ ក្នុងខេត្តសៀមរាប។

លោក តៅ សារឿន បានសារភាពថា ខ្លួនពិតជាបានសរសេរ Comment គំរាមដូច្នេះមែន ប៉ុន្តែក្នុងលក្ខណៈលេង សើចតែប៉ុណ្ណោះ។

តែទោះជាយ៉ាងណាក្តីសំណុំរឿងគំរាមសម្លាប់សម្តេច ស ខេង នេះ តៅ សារឿន តុលាការសម្រេចឃុំខ្លួននៅពន្ធ នាគារខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល