រយៈពេល ២០ ឆ្នាំមកនេះ ភាពក្រីក្រ បានធ្លាក់ចុះយ៉ាងខ្លាំង នៅប្រទេសភាគច្រើននៃអាស៊ីបូព៌ា ។ ប៉ុន្ដែបច្ចុប្បន្ននេះ ធនាគារពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានព្រមានថា ការឆ្លងរាលដាលវីរុសខូរ៉ូណា អាចបណ្ដាលឱ្យប្រជាជន នៅតែក្រីក្រ និងជំរុញឱ្យប្រជាជន ធ្លាក់ក្នុងភាពក្រីក្ររហូតដល់ ៣៨ លាននាក់ នៅក្នុងតំបន់ ។

បើពុំមាន វិធានការដ៏ស្វិតស្វាញពីរដ្ឋាភិបាលទេ “ភាពតក់ស្លត់ត្រីគុណ”នៃវីរុស វិធានការបិទប្រទេសក្នុងគ្រាអាសន្ន ការធ្លាក់ចុះសេដ្ឋកិច្ចជាសកល អាចនឹងបង្កគ្រោះ ជាច្រើនឆ្នាំបន្ទាប់ ។

ធនាគារខាងលើ បាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ “ជំងឺតម្កាត់ អសុវត្ថិភាពចំណីអាហារ ការបាត់បង់ការងារ ការបិទសាលារៀន អាចនាំទៅរកការបាត់បង់មូលធនមនុស្ស និងការបាត់បង់ប្រាក់ចំណូល ដែលប្រព្រឹត្ដទៅយូរអង្វែង” ។

ក្នុងចំណោមប្រជានក្រីក្រ ៣៨ លាននាក់នោះ ធនាគារនេះ បាននិយាយថា ចំនួន ៥ លាននាក់បន្ថែម ដែលពីមុន មិនស្ថិតក្នុងភាពក្រីក្រនោះ បានធ្លាក់ក្នុងគន្លងនេះដែរហើយ ។ ពួកគេបានអោយនិយមន័យភាពក្រីក្រថា ពលរដ្ឋ ដែលរស់ក្នុងបន្ទាត់ប្រាក់ចំណូលតិចជាង ៥.៥ ដុល្លារ ក្នុងមួយថ្ងៃ ។

កាលពីខែឧសភា ធនាគារពិភពលោក បានព្រមានថា កំណើនសកល អាចនឹងរួញចុះ ៥% ដែលបណ្ដាលឱ្យប្រជាជន ៦០ លាននាក់ ត្រូវបង្ខំធ្លាក់ខ្លួនក្រីក្រយ៉ាងខ្លាំង ដែលមានន័យថា ពួកគេរស់នៅក្នុងបន្ទាត់ប្រាក់ចំណូល ១.៩០ ដុល្លារ ក្នុង ១ ថ្ងៃ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC