ស្ទើរតែមិនគួរអោយជឿ ៖ ខ្លាកំណាច ដែលបានរួចចេញពី សួនឧទ្យានជាតិ ចាស់បំផុតរបស់ ប្រទេសឥណ្ឌានោះ មកទល់នឹងបច្ចុប្បន្នភាពនេះ វាបានសម្លាប់ជនទី ១០ ហើយ ពោលគឺ ៦ សប្តាហ៍ក្រោយ ពីរួចផុតពីទ្រុង ខណៈវាមានភាពវ័យឆ្លាតហួស ក្នុងការដើរមិនអោយជាប់ អន្ទាក់សាជាថ្មី របស់ក្រុមអ្នកប្រមាញ់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំ ព័រសារព័ត៌មានបរទេស ស្កាយ ។

ប្រភពបន្តអោយដឹងថា ជនរងគ្រោះទី ១០ លើកនេះ បើយោងតាមសេចក្តីរាយការណ៍អោយ ដឹងថា គាត់គឺជា លោកពូ វ័យ ៥០ ឆ្នាំ ត្រូវបានខ្លាចាប់ហែកស៊ី ដាច់ជើង និងផ្នែកខ្លះនៃរាង កាយ ក្រោយពីមានការវាយប្រហារ យ៉ាងកំណាចបំផុតរបស់វា ខណៈជនរងគ្រោះខាងលើ បានដើរចូលព្រៃទៅរកអូស នៅឯរដ្ឋភាគខាងជើង ប្រទេស រដ្ឋ Uttarakhand ។

លោក Saket Badola ជានាយកប្រតិបត្តិ មកពី សួនឧទ្យានជាតិ Jim Corbett National Park បានគូសបញ្ជាក់អោយដឹងថា ពួកយើងបានប្រឹងប្រែង ព្យាយាម តាមប្រមាញ់វា មានតាំងពី ការដាក់អន្ទាក់ផង និង ដាក់នុយ កូនគោរស់ផង តែដឹងអីថា នៅពេលដែលវា ប៊ិះនឹងជាប់នុយ ហើយនោះ បែរជាវា ដើរចេញទាំងព្រងើយទៅវិញ ហាក់បីដូចជា បានដឹងហេតុការណ៍ថាបំរុង នឹងចាប់វា ដូច្នេះដែរ ។

គួររំឭកផងដែរថា ប្រជាជនក្នុងតំបន់ កាលពីពេលកន្លងទៅអាជ្ញាធរក្នុងតំបន់ បានចេញសេច ក្តីប្រកាសព្រមាន ថាជៀសវាង អោយឆ្ងាយ ពីការដើរចូលទៅក្នុងព្រៃតែឯកឯង ដើម្បីជាការ បង្ការ ក៏ដូចជា ការការពារ ពីសំណាក់ខ្លាកំណាច រួចពីទ្រុងខាងលើ ក្រោយពីវាបានសម្លាប់ លោកតា ៦៥ ឆ្នាំម្នាក់ កាលពីថ្ងៃទី ២៩ ខែ ធ្នូ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ