ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញមុខ Smartphone ស៊េរីបន្ទាប់ ដ៏ទំនើបរបស់ខ្លួន
នៅក្នុងការប្រារព្ធពិធីតាំងពិពណ៌ IFA 2012 ដែលនឹងធ្វើនៅប្រទេសអាឡឺម៉ង់។

ថ្មីៗនេះយើងទាំងអស់គ្នាបានឃើញនូវព័ត៌មានចចាមអារ៉ាមជាច្រើន ស្តីពីកូនកាត់រវាង Tablet និង
Smartphone Galaxy Note II។ ព័ត៌មានមានច្រើន ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណា
មួយពីខាង Samsungឡើយ។ តាមព័ត៌មានថ្មីបំផុតរបស់ Korean Digital Dailyបានឲ្យដឹងថាSamsung
នឹងប្រារព្ធពិធី Mobile Unpacked នៅម៉ោង 19H(ម៉ោងនៅស្រុកគេ) ថ្ងៃទី 30 ខែសីហា ខាងមុខនេះ
ក្នុងការតាំងពិពណ៌ IFA 2012 ដើម្បីធ្វើការណែនាំទូរស័ព្ទ Note II ។

វាគ្មានអ្វីចម្លែកទេ នៅពេលដែលយើងមានព័ត៌មានពីថ្ងៃ និងម៉ោងច្បាស់លាស់ពីការបង្ហាញមុខ
របស់ទូរស័ព្ទស៊េរីថ្មីរបស់ Samsung ព្រោះថាពិធីពិពណ៌ IFA តែងតែមានគំរោងប្រាប់ជាមុន ហើយ
Mobile Unpacked ជាចារឹកលក្ខណពិសេសរបស់ Samsung តាំងពីយូរមកហើយ។

Galaxy Note II ត្រូវបានបំពាក់នូវអេក្រង់ទំហំ 5.5-inch ដែលធំជាង Note បច្ចុប្បន្នទៅទៀត។ វាប្រើ
CPU quad core, ប្រព័ន្ធប្រតិបត្តិការ Android 4.1 និងមាន camera 13MP៕

ដោយ៖ សិលា
ប្រភព៖ tte