CamNews

ជិន ស្រីនុត បដិសេធ មិនទទួលយកការធានា ចិញ្ចឹមពីបុរសអាណិកជន នៅអូស្ត្រាលី

ភ្នំពេញ៖ តារាចម្រៀង ស្រីសាច់សខ្ចី ជិន ស្រីនុត ពេលនេះបានចេញមុខ មកបកស្រាយភ្លាមៗ
បន្ទាប់ពីមានព័ត៌មាន លេចឮថា នាង មានបុរសនៅ ប្រទេសអូស្ត្រាលី តាមយកចិត្តយកថ្លើម
និងបានជូយឧបត្ថម្ភ ដល់ការរស់នៅរបស់នាង។ តារាចម្រៀងស្រីវ័យក្មេង របស់ផលិតកម្ម
DiamondMusic កញ្ញា ជិន ស្រីនុត នៅព្រឹកថ្ងៃទី៣ ខែ មករា ឆ្នាំ២០១២នេះបានចេញមុខ មក
បកស្រាយ ប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា "ខ្ញុំពិតជាទទួលស្គាល់ថា មានអ្នករស់
នៅ ប្រទេសអូស្ត្រាលី តាមទាក់ទង សុំស្រលាញ់ពិតមែន។ ប៉ុន្តែខ្ញុំក៏មិនទាន់ ទទួលការយល់
ព្រម ណាមួយពីបុរសនោះទេ"។

តារាចម្រៀង តូចច្រឡឹង ជិន ស្រីនុត បានឲ្យដឹងទៀតថា "ក្នុងរយៈកាលដែលនាង ខ្ញុំចេញទៅ
សម្តែងនៅលើ ទឹកដីប្រទេសអូស្ត្រាលី កាលពីពេលកន្លងទៅនេះ គឺមានបុរសម្នាក់ ជាអាណិកជន
ខ្មែរ ធ្វើការនៅទីនោះ បានព្យាយាមទំនាក់ទំនង ដើម្បីសំការស្រលាញ់ ពីនាងខ្ញុំមែន។ ប៉ុន្តែខ្ញុំ មិន
ទាន់សម្រេច ចិត្តទទួលយក នូវការស្រឡាញ់នេះទេ។ ម្យ៉ាងទៀត នាងខ្ញុំក៏មិនដែលចង់ បានការ
ឧបត្ថម្ភពី នណាម្នាក់ដែរ"។

នាងនិយាយ បន្ថែមថា "ការដែលនាងខ្ញុំ មិនទាន់យល់ព្រម ទទួលយក ការស្រឡាញ់នេះ ក៏ព្រោះ
តែនាងខ្ញុំ មិនទាន់ទុកចិត្ត និងស្គាល់ច្បាស់ពី បុរសម្នាក់នេះនៅឡើយ។ អ្វីដែលខ្ញុំខ្លាចនោះ គឺនាង
ខ្ញុំធ្លាប់ទទួលរងការឈឺចាប់ ម្តងរួចមកហើយ។ ដូច្នេះនាងខ្ញុំ មិនទាន់ហ៊ានទទួលយកទេ ព្រោះខ្លាច
ឈឺចាប់ ដូចពេលមុន។ ខ្ញុំចង់ចិញ្ចឹមខ្លួនឯង ដោយសមត្ថភាព ពិតប្រាកដ"។

ជិន ស្រីនុត បានតាំងជំហរ ខ្លួនឯងថា ខ្លូនត្រូវទីពឹងខ្លួន ហើយឱកាសនេះ នាងនឹងខិតខំ ប្រឹងប្រែង
តស៊ូ ឲ្យអស់ពីលទ្ធភាព ក្នុងការឈោង ចាប់កេរ្តិ៍ឈ្មោះឲ្យល្បីក្នុងពិភពសិល្បៈ ទើបគិតដល់ រឿង
ដៃគូជីវិត។

រយៈកាលនៃ ការចូលសិល្បៈ អស់ពេលជាង២ឆ្នាំ មកនេះ កញ្ញា ជិន ស្រីនុត ហៅ លីនី បានទទួល
បានការគាំទ្រ មិនចាញ់តារាល្បីៗ ប៉ុន្មានឡើយ។ដោយសារសមត្ថភាព និង ទេពកោសល្យរបស់
នាង ទើបកាលពីចុងខែកញ្ញា ឆ្នាំ២០១២កន្លងមកនេះនាងត្រូវបានគេហៅឲ្យទៅសម្តែង និងចម្រៀង
នៅ ប្រទេសអូស្រា្តលី ជាលើកដំបូង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល