(ពោធិ៍សាត)៖ បុរសវ័យ៦៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះរូបនេះ បានចុះទៅដោះត្រី ហើយត្រូវបានជាប់មងដែលដាក់រួច។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចអូរឈើទាលរូង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះ ទ្រិញ ទន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅមើលត្រី នៅចំណុចកើតហេតុខាងលើ ពេលចុះទៅមិនដឹងជាមូលហេតុអ្វី បានជាជាប់មកដែលកំពុងតែដាក់ត្រីនោះ ទាក់ជាមួយមង លង់ទឹកដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងរបស់យើងបានចុះស្រាវជ្រាវជុំវិញទីតាំងកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ពិតជាវ័នមង លង់ទឹកស្លាប់ខ្លួងឯងពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងរបស់យើងបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី