ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង របស់ផលិតកម្មដាយម៉ិនកញ្ញា ឃិត សំម៉ាលីស បច្ចុប្បន្ននេះកំពុងត្រូវបានគ្របដណ្ដប់នូវសំឡេង រិះគន់ជាច្រើន ពីសំណាក់ទស្សនិកជន ថ្មីម្ដងទៀត ខណៈដែលតារារូបនេះ បន្តប្រកាន់ចរិកឆ្មើងឆ្មៃ ដាក់អ្នកធ្លាប់ស្គាល់គ្នា ជាពិសេសមហាជន ដែលធ្លាប់គាំទ្ររូបនាងតាំងពីដើមមក ។

គេនៅចាំបានថា តារាចម្រៀងវ័យក្មេង និយមការស្លៀកពាក់ បញ្ចេញភាពសិចស៊ី ដូចជនជាតិអឺរ៉ុបកញ្ញា ឃិត សំម៉ាលីស ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៤ រហូតដល់ដើមឆ្នាំ ២០១៥ នាងបានបញ្ចេញឥទ្ធិពល វាយលុកដណ្តើមបាន ទីផ្សារសិល្បៈ និងប្រជាប្រិយភាព ច្រើនគួរសម ពីសំណាក់យុវវ័យ ។ ប៉ុន្តែផ្ទុយពីនេះក្រោយទទួលបានភាពល្បីល្បាញ ក្នុងអាជីព អ្នកចម្រៀងហើយនោះ តារាចម្រៀង ឃិត សំម៉ាលីស ក៏បានភ្លេចខ្លួន ហាក់តម្កើងឫកពារ ខ្ពស់កប់ពពក ដាក់ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់ ទៅលើភាពមិនសមគួរទាំងនោះថា ជាតារាវាយឫកខ្ពស់ហួសការស្មាន ។

មជ្ឈដ្ឋានពីអ្នកគាំទ្រខ្លះបានបញ្ចេញមតិស្រដៀងគ្នាថា ចាប់តាំងពីតារាស្រីរូបនេះមានឈ្មោះល្បី បោះសម្លេងបន្តិច និងបានឡើងកាលីប ជិះរថយន្តស៊េរីទំនើប Lexus 470 មកនោះ នាងបានផ្តាស់ប្តូរ ចរិកលឿនណាស់ ដោយការបញ្ចេញ ឲ្យឃើញពីកាយវិការវាយឫក មិនសមគួរមួយចំនួន ។ ម្យ៉ាងទៀតបើតារាចម្រៀង ម៉ាលីស នៅតែប្រកាន់ចរិក ឆ្មើងឆ្មៃបែបនេះ ច្បាស់ជាធ្វើឲ្យអាជីពសិល្បៈរបស់ខ្លួន អាចធ្លាក់កូដខ្លាំង ហៅលែងឮ នៅពេលខាងមុខដ៏ខ្លី ព្រោះតែឥទ្ធិពលនៃការរិះគន់ ចំពោះអត្តចរិក ។

ស្របគ្នានេះក៏មានអ្នកសិល្បៈមួយចំនួនលើកឡើងដែរថា ឃិត សំម៉ាលីស ហាក់មានភាពខុសប្លែក ពីមុនទាំងអត្តចរិក ពាក្យសម្តី និង ឫកពារ ពោលគឺចាប់តាំងតែពីនាង ឡើងកូដបន្តិចមក បានប្រែក្លាយ ឥរិបថខុសមុន ។ ក្នុងនោះពេលខ្លះ នាងក៏បានប្រើពាក្យសម្តី មិនសូវសមរម្យ វាយប្រហារមកលើអ្នកសិល្បៈដូចគ្នាទៀតផង ។ តែយ៉ាងណាក៏មិនមែនទើបតែលើកទី១ទេដែលកញ្ញា ឃិត សំម៉ាលីស រងនូវការរិះគន់ដោយចំៗពីសំណាក់ទស្សនិកជន អ្នកគាំទ្រ លើភាពឆ្មើងឆ្មៃនោះ ពោលគឺមានច្រើនលើកមកហើយ ។

ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៥ នេះគេហទំព័រ LookingTODAY នៅមិនទាន់អាចទទួលបាន ការបកស្រាយ ពីសំណាក់តារាចម្រៀងកញ្ញា ឃិត សំម៉ាលីស នៅឡើយទេ ។ ទោះជាយ៉ាងណា LookingTODAY នឹងរង់ចាំការបកស្រាយ ដោយក្ដីរីករាយនៅពេលក្រោយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យលើរូបនាង ដែលកំពុងតែក្ដោបក្ដាប់បាន ប្រជាប្រិយភាព ច្រើនគួរសម ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល