CamNews

លោក Carlo Ancelotti ទទួចមិនចង់ចាកចេញពី Real Madrid ទាល់តែសោះ

ព័ត៌មានកីឡា៖ លោក Carlo Ancelotti ដែលជាគ្រូបង្វឹកប្រចាំនៅ Real Madrid ហើយនឹងត្រូវចាកចេញ​​នារដូវកាលថ្មីចូលមកដល់នោះ បានទទួចប្រាប់ពីអារម្មណ៍ពិតថា រូបលោក មិនចង់ចាកចេញពីទីនោះ​ឡើយ ។

យោងតាមការចុះផ្សាយពីគេហទំព័រមួយបានឲ្យដឹងថា លោក Carlo Ancelotti និងត្រូវចាកចេញពី Real Madrid នារដូវកាលខាងមុខនេះហើយ ដោយជំនួសតំណែងមកវិញគឺលោក Rafa Benitez ជនជាតិ​អេស្ប៉ាញ ។ ក្រុម Real Madrid ស្ថិតក្រោមការដឹកនាំរបស់ លោក Carlo Ancelotti បានធ្លាក់តំណែង រហូតដល់ទៅ ពីរពានរង្វាន់ប្រកួតធំ ទាំងក្នុងទឹកដី និង​ក្រៅទឹកដី (Champoins League និង La Liga) ។

ទន្ទឹមនឹងការចេញសេចក្ដីប្រកាសដូច្នោះ លោក Carlo Ancelotti បានទទួចប្រាប់ទៅកាន់អ្នកការ​សែត​ថា​​​មុនពេលដែលគាត់នឹងចាកចេញពីក្រុម ទីស្រឡាញ់នេះ គាត់ចង់ធ្វើរឿងដែលល្អបំផុតរហូតចប់ចុង ចប់​ដើម ដោយមិននិយាយអី្វទាំងអស់ពីគោលដៅអនាគតរបស់ក្លឹប ជាពិសេសរឿងរបស់គាត់ ។ ហើយ​នៅ​សប្ដាហ៍ក្រោយ គាត់នឹងមានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកំពូល ដើម្បីជជែកបន្ដនូវរឿងនេះ ។ គាត់​នៅតែ​មិនចង់ចាកចេញពី ក្រុមទាល់ទេសោះ ជាពិសេសកីឡាករជាច្រើនដែលមាន​មនោ​សញ្ចេត​នា​ជាមួយគ្នា​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball