ក្រូចពោធិ៍សាត់ មានគុណប្រយោជន៍ប្រសើរ ក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើនប្រភេទ បង្ការជំងឺ និងប្រើប្រាស់ជាប្រយោជន៍បានច្រើនយ៉ាង។

ស្មារតី៖ ក្រូចពោធិ៍សាត់ មានគុណសម្បត្ដិអស្ចារ្យក្នុងការទប់ស្មារតី នៅឡុងពេលមានវិបត្ដិកើតឡើង ។ ដើម្បីសម្រេចគោលបំណងនេះ តែធ្វើពីសំបកក្រូចពោធិ៍សាត់ ឆុងលាយទឹកក្ដៅមួយពែង អាចមានប្រសិទ្ធភាពលួងលោមអារម្មណ៍បាន ។

បញ្ហាប្រព័ន្ធទឹកម៉ូត្រ៖ ដើម្បីកម្ចាត់បញ្ហាក្រពេញប្រូស្តាត និងប្លោកនោម ការទទួលទានទឹកក្រូចពោធិ៍សាត់ នៅពេលថ្ងៃ នឹងជួយភ្ញោចដល់មុខងារទឹកម៉ូត្រ ។ ម្យ៉ាងទៀតវាអាចកម្ចាត់ការឆ្លងរោគ និងជួយបញ្ឈប់បញ្ហារលាកផងដែរ ។

ដោះស្រាយបញ្ហាធាត់៖ ដោយសារតែកម្រិតកាល់ឡូរីទាប និងគុណសម្បត្ដិបញ្ចេញជាតិពុលរបស់វា ទើបលោកអ្នកអាចដាក់បញ្ចូលវា ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដោយពុំបាច់មានការភ័យខ្លាចអ្វីឡើយ ។

ជួយឱ្យជំងឺគ្រុនក្ដៅធូរស្រាល៖ ទឹកក្រូចពោធិ៍សាត់ មានប្រសិទ្ធភាពកាត់បន្ថយជាតិពុល និងអាចពង្រឹងប្រព័ន្ធស៊ាំរាងកាយរបស់លោកអ្នក ដោយសារតែបរិមាណខ្ពស់នៃជាតិវីតាមីន C របស់វា ។

ជំនួយដល់ស្បែករបស់អ្នកឱ្យស្រស់ថ្លា៖ ក្រូចពោធិ៍សាត់ ជួយរក្សាសំណើមដល់ស្បែករបស់អ្នក និងជួយបង្កើនចរន្ដឈាមរត់ ។ ក្រៅពីទទួលទានទឹកក្រូចពោធិ៍សាត់សុទ្ធ យើងសូមណែនាំឱ្យលោកអ្នកប្រើសាច់ក្រូចពោធិ៍សាត់ ធ្វើជាស្ក្រាប់ខាត់ស្បែក ដោយលាបទៅលើស្បែក ហើយទុករយៈពេល ១៥ នាទី រួចលាងសម្អាត ។

ជួយឱ្យមានក្លិនស្រស់ស្រាយក្នុងផ្ទះ៖ ក្រូចពោធិ៍សាត់មានក្លិនឈ្ងុយ ដែលអ្នកអាចប្រើជាប្រយោជន៍ ក្នុងការរក្សាលំនៅឋានរបស់អ្នកឱ្យមានក្លិនល្អ ។ អ្នកអាចប្រើជាតិប្រេង ពីក្រូចពោធិ៍សាត់ ដែលកាត់រួចសម្រាប់គោលបំណងនេះ ដោយសារតែវា បញ្ចេញក្លិនឈ្ងុយខ្លាំងណាស់ ។

កម្ចាត់ក្លិនអាក្រក់នៅក្នុងស្បែកជើង៖ វិធីប្រើក្រូចពោធិ៍សាត់មួយទៀត គឺថា ក្លិនដ៏ឈ្ងុយរបស់វា ល្អប្រសើរសម្រាប់ការកម្ចាត់ក្លិនអាក្រក់ ។ ដោយឡែក វាល្អប្រសើរសម្រាប់ដោះស្រាយបញ្ហាក្លិនអាក្រក់ ដែលកើតមាននៅលើជើង និងស្បែកជើងរបស់យើង ។ ដាក់សំបកក្រូចពោធិ៍សាត់ពីរ ឬបីចំណិតនៅក្នុងស្បែកជើង ហើយទុកវាចោលរយៈពេល ១ ឬ ២ថ្ងៃ ។

ធ្វើឱ្យសក់ទន់រលោង៖ ប្រសិនបើអ្នក មានសក់ស្ងួត និងបែកចុង សូមត្រាំសំបកក្រូចពោធិ៍សាត់នៅក្នុងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម(Apple Cider Vinegar) ហើយលាបទៅលើសក់ស្ងួត រួចលាងជម្រះដោយទឹកស្អាត ។ អ្នកនឹងមានសក់ភ្លឺរលោង ក្រោយពីអនុវត្ដវិធីនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Steptohealth