CamNews

ដាក់ពាក្យប្ដឹងប្រុសថ្លៃ ក្រោយចង់ដោះដៃ ខណៈស្រីមានផ្ទៃពោះ ២ខែ ដោយទាមទារជម្ងឺចិត្ដ ៥០០០ ដុល្លារ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ដែលអះអាងថា មានផ្ទៃពោះ២ខែ រស់នៅជាមួយប្រុស ស្នេហ៍រយ:ពេល៩ខែ ចោទថា ប្រុសស្នេហ៏ចង់ដោះដៃចោល ទៅរស់នៅជាមួយខ្ទើយ សម្រេចចិត្តទៅប្តឹង សមត្ថកិច្ច ដើម្បីទាម ទារជម្ងឺចិត្ត៥០០០ដុល្លារ ។

បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅប៉ុស្តិ៍នគរបាល ទួលសង្កែ ខណ្ឌឬស្សីកែវ ។

មន្រ្តីនគរបាលប៉ុស្តិ៍ទួលសង្កែ ឱ្យដឹងថា ប្រុសស្នេហ៏ដែលរងការចោទថា ចង់ដោះដៃនោះ ឈ្មោះឃុត វាសនា អាយុ២៦ឆ្នាំ មានមុខរបរជាងថតរូប ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅ ស្រុកពារាំងខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះមានឈ្មោះព ស នថ អាយុ១៨ឆ្នាំ អតីតធ្វើការនៅហាង (ចិន) មានទីលំនៅផ្លូវជាតិលេខ៥ក្រុមទី៨ ភូមិផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

តាមប្រភពព័តមាន ពីនាងជាសង្សារឲ្យដឹងថា នាងនិងសង្សារ បានស្គាល់គ្នាកាលពីពេលនាង ធ្វើការនៅហាង លក់បាយ របស់ចិនមួយកន្លែង ហើយបានស្គាល់គ្នា តាមរយៈមិត្តភក្កិ ក៏បានទាក់ទងគ្នា និងស្រឡាញ់ គ្នារហូត រួមរស់ជាមួយគ្នារយៈពេល៩ខែមកហើយ រហូតនាងមានទាំងផ្ទៃពោះ២ខែផងដែរ ។ ស្រាប់តែប្រុសស្នេហ៍នោះ ចុះចោលទៅបាត់មិនទទួលខុសត្រូវ ។ ពេលដែលនាងទូរស័ព្ទទៅរក ក៏មាននាងភេទទី៣ជាស្រីស្នេហ៍ របស់ សង្សារខ្លួនជាអ្នកលើកទទួល ទើបបែកការដឹង ក៏បាននិយាយទាក់ទងសង្សារហៅទៅជួបដោះស្រាយគ្នានៅឯផ្ទះ ។ តែខាងប្រុសចង់ទៅដោះស្រាយ នៅប៉ុស្ត៏នគរបាលខណ្ឌទួលសង្កែ ដើម្បីឲ្យដាច់ស្រេចគ្នា ។ ការចរចាគ្នា នោះម្តាយខាងស្រី ទាមទារជម្ងឺចិត្តចំនួន៥០០០ដុល្លារអាមេរិក ដោយមិនយល់ព្រមឲ្យយកកូនស្រីរបស់ គាត់វិញទេ ព្រោះជាមនុស្សប្រុសមិនមានទំនួលខុសត្រូវ ចំណែកខាងប្រុសទាមទាររៀបចំសែនព្រេន បើមិន អញ្ចឹងសងសំណងត្រឹមតែ១៥០០ដុល្លារ តែខាងស្រីដាច់ត្រឹម២០០០ដុល្លារ ។

ដោយសារតែចរចាមិនត្រូវគ្នាខាង នគរបាលប៉ុស្តិ៍ទួលសង្កែ បានប្រាប់ឲ្យទៅដោះស្រាយនៅ សាលាសង្កាត់ ទួលសង្កែវិញ តែភាគីទាំងពីរបាននាំគ្នាទៅដោះស្រាយនៅផ្ទះរបស់ខាងស្រីវិញ ។ ចំពោះសមត្ថកិច្ចបានបង្ហើបថា ភាគីទាំងសងា្ខងព្រមព្រៀងរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល