LEGAZPI, Philippines: ប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ពីតំបន់ ដែលត្រូវបានវាយប្រហារដោយព្យុះនៃប្រទេសហ្វីលីពីន នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ ខណៈដែលព្យុះទីហ្វង់ទី៣ បក់បោកយ៉ាងឆាប់រហ័សចំពោះប្រទេសនេះជាច្រើនសប្ដាហ៍ ។

ព្យុះ Vamco ត្រូវបានគេរំពឹងថា បក់ប៉ះកោះ Catanduanes ដែលជាកោះ ត្រូវបានបក់បោកដោយព្យុះទីហ្វង់  Goni ជិតពីរសប្ដាហ៍កន្លងទៅ មុនពេល ធ្វើឱ្យបាក់រលំដី នៅកោះដ៏មានប្រជាប្រិយភាពភាគច្រើន នៅតំបន់កោះ Luzon នៅល្ងាចថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍ ។

ខ្យល់កំណាច និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបង្អុរបក់បោក ក្នុងតំបន់ភាគកណ្ដាល និងទិសទក្សិណនៃកោះ Luzon នេះបើយោងតាមមន្រ្ដីឧតុនិយមអាកាសធាតុរដ្ឋ ។

ប្រជាជនប្រហែល 50,000 នាក់ ដែលរស់នៅ ក្នុងតំបន់រងការបក់បោកនៃព្យុះទីហ្វង់ នឹងត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេ នេះបើយោងតាមការឱ្យដឹងរបស់លោក Gremil Alexis Naz អ្នកនាំពាក្យនៃមន្ទីរការពារគ្រោះធម្មជាតិថ្នាក់តំបន់ (Civil Defense) ។

តំបន់ Bicol ដែលព្យុះ Vamco នឹងបក់បោកកាត់ ខណៈពេលដែលព្យុះនេះបោះពួយទៅកាន់ទីក្រុង ម៉ានីល នៅតែទទួលរងផលប៉ះពាល់ពីព្យុះទីហ្វង់ដ៏ប្រល័យ Molave និង Goni ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្ដាលឱ្យប្រជាជនរាប់ពាន់គ្រួសារអត់មានផ្ទះសំបែង ។

ផ្នែកខ្លះនៃតំបន់នេះ នៅពុំទាន់មានអគ្គីសនីប្រើវិញនៅឡើយ ហើយមានតែតំបន់ខ្លះប៉ុណ្ណោះ ឬសេវាទូរគមនាគមន៍ត្រូវបានកាត់ផ្ដាច់ក្រោយពីព្យុះ Goni ដែលជាព្យុះដ៏កំណាចបំផុតនៅឆ្នាំនេះ ដែលធ្វើឱ្យដួលរលំខ្សែបណ្ដាញអគ្គិសនី បំផា្លញផ្ទះសំបែង និងធ្វើឱ្យជន់លិចផ្លូវគមនាគមន៍ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ channelnewsasia