(សុខភាព)៖ មនុស្សស្រីភាគច្រើន ខ្លាចបំផុតរាត្រីដំបូង ព្រោះថានាងបានគិតថា វាធ្វើឲ្យនាងឈឺឆាប់យ៉ាងខ្លាំង ប៉ុន្តែតាមការស្រាវជ្រាវ និងអ្នកឯកទេស បានបង្ហាញថា វាមិនដូច្នេះទាំងអស់នោះទេ។

មនុស្សប្រុសធ្វើឲ្យមនុស្សស្រី មានការឈឺចាប់ច្រើនយ៉ាង៖ ពួកគេធ្វើឲ្យមនុស្សស្រីខូចចិត្ត, អាចធ្វើឲ្យមនុស្សស្រីភ្លេចអស់នូវអ្វីៗ ហើយតាមការស្រាវជ្រាវថ្មីៗនេះ បានឲ្យដឹងថា មនុស្សប្រុសក៏អាចធ្វើឲ្យរាងកាយ មនុស្សស្រីមានការឈឺចាប់ផងដែរ។

តាមការសិក្សាទៅលើស្ត្រីចំនួន ៣៩នាក់ ដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងទីក្រុងឡុងដ៍ បានបង្ហាញពីរបៀបដោះស្រាយការឈឺចាប់អាស្រ័យលើវត្តមានដៃគូរបស់ពួកគេ។ ប៉ុន្តែអ្នកមិនចាំបាច់ឲ្យដៃគូរបស់អ្នក ទៅនៅបន្ទប់រង់ចាំទេ តែរឿងនេះក៏ល្អម្យ៉ាងដែរចំពោះមនុស្សស្រីដែលចង់គេចពីភាពស្និទ្ធិស្នាលនៃស្នេហា។ មនុស្សស្រីកាន់តែគេច បទពិសោធន៏ឈឺចាប់របស់ពួកនាងនឹងកាន់តែមានច្រើន នៅពេលមានវត្តមានរបស់គូស្នេហ៍នាងលើកក្រោយ។

ស្របពេលជាមួយគ្នានេះដែរ ចំពោះមនុស្សស្រីដែលចង់បានភាពស្និទ្ធិស្នាល ចំពោះសេចក្តីស្នេហា វត្តមានរបស់គូស្នេហ៏ពិតជាគ្មានការឈឺចាប់ឡើយ។ លោកស្រីវេជ្ជបណ្ឌិត ob-gyn Marielena Guerra បាននិយាយថា វាមិនពិតទេដែលថា វត្តមានគូស្នេហ៏របស់អ្នក អាចធ្វើឲ្យអ្នកមានការឈឺចាប់។ វាអាស្រ័យលើទំនាក់ទំនងរបស់អ្នក ថាតើអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃដោយរបៀបណា។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមិនជឿជាក់ ឬគ្មានទំនុកចិត្ត បទពិសោធន៏នៃការឈឺចាប់របស់អ្នកនឹងកាន់តែច្រើនឡើង នៅពេលមានវត្តមានគូស្នេហ៏របស់អ្នក ដោយមិនគិតដល់ពីផលប្រយោជន៏ និងការជួយរបស់គាត់។

តាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Pain នៅក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថា មនុស្សស្រីដែលគ្មានទំនុកចិត្តលើសេចក្តីស្នេហានឹងទទួលរងការឈឺចាប់ច្រើន ហើយទាមទារការព្យាបាលក៏ច្រើនដែរ បើប្រៀបធៀបជាមួយមនុស្សដែលមានទំនុកចិត្តលើសេចក្តីស្នេហា។

សរុបសេចក្តីមក ការផ្តល់កំណើតឲ្យកូនមិនមែនជាការឈឺចាប់ឡើយ។ វាជាបទពិសោធន៏យ៉ាងសំខាន់សម្រាប់ជីវិត។ ដូច្នេះត្រូវធ្វើវាឲ្យបានល្អ ឲ្យមានសុភមង្គលបំផុត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី