(ផ្ល័ររីដា)៖ បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ បានព្រមានថា សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើងខណៈលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ វិញបានព្រមានអ្នកគាំទ្រកុំឱ្យសប្បាយភ្លេចខ្លួន ជុំវិញការស្ទង់មតិដែលបង្ហាញថា លោកស្រីកំពុងមានប្រៀបលើ លោក ដូណាល់ ត្រាំ មុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៨ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅចំពោះមុខអ្នកគាំទ្រក្នុងរដ្ឋផ្លូរីដា លោកស្រី គ្លីនតុន បានលើកឡើងថា «ខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នា នឹងចេញមកខាងក្រៅ និងបោះឆ្នោតគាំទ្រខ្ញុំ ហើយអ្នកមិនគួរចាប់អារម្មណ៍ឬ ក៏សប្បាយភ្លេចខ្លួន លើការស្ទង់មតិនោះឡើយ»។ ជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters លោកនៅតែការពារខ្លួនឯង ពីរឿងអាស្រូវផ្លូវភេទ និងបានព្រមានថាផែនការ បញ្ចប់សង្រ្គាមស៊ីវិលនៅស៊ីរីរបស់ លោកស្រី គ្លីនតុន អាចនឹងធ្វើឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើង ព្រោះថាផែនការនោះជាកត្តាជម្រុញឱ្យ មានជម្លោះជាមួយកងកម្លំាងយោធា នុយក្លេអ៊ែររបស់រុស្ស៊ី។ លោកត្រាំ បន្ថែមថាការកម្ចាត់ពួកISISជា គោលនយោបាយអាទិភាពមួយរបស់លោក ជាជាងការបញ្ចុះបញ្ចូលឱ្យប្រធានាធិបតីស៊ីរី ចុះចេញពីមុខដំណែង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Real Clear Politics លោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងនាំមុខ៥ពិន្ទុលើ លោក ដូណាល់ តាំ្រ ខណៈដែលបណ្តាប្រទេសដែលមានទំនោរប្រឆាំង នឹងអាមេរិកកន្លងមកសូម្បីតែ កូរ៉េខាងជើងហាក់ក៏ចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិក ព្រោះតែពួកគេក៏ចង់ឲ្យ មានទំនាក់ទំនងប្រសើរឡើងវិញជាមួយ មហាអំណាចពិភពលោកមួយនេះផងដែរ៕

ប្រភព ៖ ស៊ីអិនអេ/ប៊ីប៊ីស៊ី