(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្ត Highlander បើកធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត Lexus RX-300 ពេញមួយទំហឹងលាន់លឺដូចរន្ទះ។

ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤ និង១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ: 2A-6488 បើកបរដោយឈ្មោះ វ៉ាន់ សុខន អាយុ៥៦ឆ្នាំ រស់នៅភូមិចំការខ្នុរ ឃុំខ្នុរ ស្រុកសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកជាមួយរថយន្ត១គ្រឿងទៀត ម៉ាក Lexus RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ: 2G-3857 ពេញមួយទំហឹង ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះ អៀង ប៊ុនរ៉េត អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំង២គ្រឿង រងរបួសធ្ងន់ ៣នាក់ និងរបួសស្រាល ១នាក់។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយជាមួយគ្នា នៅពេលក្រោយ។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី