-នាយរងប៉ុស្តិ៏នគរបាល ឃុំព្រែកក្របៅ រងរបួសដោយសារ ជនបង្កគប់កែវចំក្បាល

កំពង់ចាម: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១៩:៤០នាទី នៅក្នុងពិធីមង្គលការមួយ ស្ថិតក្នុង ភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីហឹង្សាមួយ កើតឡើងវាយគ្នាទៅវិញទៅមក រវាងក្រុមភ្ញៀវខាងកូនកំលោះនិងក្រុមភ្ញៀវ ខាងកូនក្រមុំពេលនោះកំលាំងប៉ុស្តិ៍ការពារ មានគ្នាចំនួន០៣នាក់ ដឹកនាំដោយ លោក សែម សុផល នាយរងប៉ុស្តិ៍ បានចូលទៅជួយ អន្តរាគមន៍ ដើម្បីបំបែកហ្វូង តែដោយភាពច្របូកច្របល់ មានការគប់កែវ មកលើលោក សែម សុផល បណ្តាលឲ្យរងរបួស បែកចិញ្ចើម ខាងឆ្វេង ហើយត្រូវបាននាំ យកទៅព្យាបាល នៅពេទ្យបង្អែក ព្រៃឈរ។ ជុំវិញករណីខាងលើ ជំនាញផែនព្រ.ទ បានចុះទៅស្រាវជ្រាវ នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីការស្រាវជ្រាវ កងកម្លាំងនគរបាល អាចកំណត់មុខសញ្ញា ជនសង្ស័យ ហើយឈានទៅឃាត់ខ្លួន នៅវេលាម៉ោង ១២យប់ បានចំនួន ០២នាក់ ១-ឈ្មោះ សួ សុខឃឿនអាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិវត្តចាស់ឃុំ បារាយស្រុកព្រៃឈរ ខេត្តកំពង់ចាម ២-ឈ្មោះផា ផាត អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិរោយជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកងមាសដើម្បីសាកសួរ និងកសាងសំនុំរឿងទៅតុលាកា ។ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានចាត់ស្នងការរង ០២នាក់ ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់ នគរបាល ដែលរងរបួស ហើយជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានជួយឧបត្ថមដល់លោកនាយរងប៉ុស្តិ៍ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ នូវថវិការចំនួន ៥0ម៉ឺនរៀលផងដែរ។

ក្រោយទទួលបាន ព័ត៏មានភ្លាម ថា មន្រ្តីនគរបាលរបស់ខ្លួន ទទួលរងរបួស ដោយសារជន បង្កគប់នឹងកែវ ពេលចុះទៅជួយ អន្តរាគន៏នោះ ស្នងការខេត្តកំពង់ចាម លោក បែន រ័ត្នបានមកសួរសុខទុក្ខនគរបាល ដែលរបួសក្នុងពេលបេសកកម្ម បែកក្បាល៣កន្លែង ហើយលោក ស្នងការឩបត្ថម៥០មុឺន និងអធិការជួយ២០ មុឺន ។

បើតាមលោកស្នងការ ស្អែកបញ្ជូនជនល្មើសទៅតុលាការ ជននោះមានប្រវត្តិល្មើសជាច្រើនករណី ។ ស្នងការបានផ្តាំផ្ញើរសូមលោកគ្រូពេទ្យបង្អែក ស្រុកព្រៃឈរ ជួយយកចិត្តទុកដាក់ព្យាបាល ដើម្បីមិត្តយើង ឆាប់បានទៅបំពេញការងារវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល