ភ្នំពេញ : កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ និងអាវុធហត្ថ ខណ្ឌចំការមន នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥បានឃាត់ខ្លួន ស្រ្តីម្នាក់ ពីបទឆបោកលុយ របស់ជនរងគ្រោះ ៣ពាន់ដុល្លារ តាមរយ: បង្កើត Account Facebook បន្លំខ្លួនជាអ្នកនៅអាមេរិក ហើយធ្វើជាខ្ចីលុយ អ្នកនៅភ្នុំពេញ ដោយបន្លំជាបងប្អូន និងសាច់ញាតិ។

មន្រ្តីអាវុធហត្ថ បានអោយដឹងថា ស្រ្តីរូបនេះ មានឈ្មោះ គឹម សូលីដា អាយ២១ឆ្នាំ រស់នៅសង្កាត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ រីឯនារីរងគ្រោះ មានឈ្មោះ យឹម ចាក់រិយា អាយុ២២ឆ្នាំ រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើមន្រ្តី អាវុធហត្ថ ស្រ្តីឆបោករូបនេះ បានបង្កើត Account Facebook ដោយដាក់ឈ្មោះ ដូចសាច់ញាតិនារីរងគ្រោះ នៅអាមេរិក ហើយចាប់ផ្តើម Chat លេងជាមួយគ្នា រហូតសុំខ្ចីលុយ ជាបន្តបន្ទាប់ ដោយលើកទី១ ចំនួន៥០០ដុល្លារ លើកទី២ ចំនួន១៥០០ដុល្លារ និងលើកទី៣ ចំនួន១០០០ដុល្លារ ។

ដោយចេះតែឆ្ងល់ពេល ទើបនារីរងគ្រោះ បានទូរស័ព្ទ ទៅបងប្អូន នៅអាមេរិក ស្រាប់តែអ្នកនៅ អាមេរិក ប្រាប់ថា អត់ដឹងអីផង ទើបដឹងថា គេបោក ។

ក្រោយមកនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអាវុធហត្ថ រហូតចាប់ខ្លួន ស្រ្តីរូបនេះ នៅកន្លែង ដកប្រាក់ Wing យីហោ MK នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នាល្ងាចថ្ងៃនេះតែម្តង។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល