ភ្នំពេញ ៖ រថយន្ដកាមរី គូទហើម១ គ្រឿងពាក់ស្លាកលេខភ្នំពេញ 2A-7825 ពណ៌សំបកឪឡឹកត្រូវ បានប្រជាពលរដ្ឋ ប្រទះឃើញ នៅក្នុងដីឡូតិ៍មួយកន្លែងបង្ក ឱ្យភ្ញាក់ផ្អើលទាំងព្រឹក ។ ការភ្ញាក់ផ្អើល ដោយប្រជាពលរដ្ឋ ប្រទះឃើញរថយន្ដកាមរីគូទហើមត្រូវ គេយកទៅផ្លុងចោលនេះ បានកើតឡើងនៅ វេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅក្នុងដីឡូមួយ កន្លែង ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ឃ្មួញបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ មានប្រជា ពលរដ្ឋរស់នៅ ភូមិអន្លង់ក្ងានបានរាយការណ៍ ប្រាប់នគរបាលប៉ុស្ដិ៍ឃ្មួញ បន្ទាប់ពីពួកគាត់បានប្រទះឃើញ រថយន្ដកាមរី គូទហើមខាងលើ ត្រូវបានជនមិនស្គាល់ មុខជិះយកទៅប្លុងចោលនៅក្នុងដីឡូតិ៍ ហើយមិនដឹងម្ចាស់ទៅណាបាត់នោះទេ។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម នគរបាលប៉ុស្ដិ៍ឃ្មួញបានចុះ ទៅដល់កន្លែងកើតហេតុ ហើយពិនិត្យ ឃើញថា ពិតជាមានរថយន្ដកាមរីគូទ ហើមស្ថិតនៅក្នុងឡូតិ៍ មួយកន្លែងនោះមែន។ ដោយឃើញបែបនេះសមត្ថកិច្ចបានត្រួត ពិនិត្យមើលក្នុង រថយន្ដពុំឃើញមានអ្វី គួរឱ្យកត់សម្គាល់នោះទេ ក្រៅពីឃើញ រថយន្ដនេះក្រពឹតមួយ ចំហៀងស្ដាំខាង មុខដែលធ្វើឱ្យមានការសង្ស័យជំហាន ដំបូងថា រថយន្ដមួយគ្រឿងនេះ អាចជួបគ្រោះថ្នាក់ ចរាចរណ៍ដោយបុកគេរួចគេច ខ្លួនមកសំងំក្នុងដីឡូតិ៍នេះ ហើយម្ចាស់ក៏ គេចខ្លួនបាត់ដែរ ។

មន្ដ្រីនគរបាលដដែល បានឱ្យដឹងទៀតថា បន្ទាប់ពីឃើញរថយន្ដកាមរីគូទហើម ត្រូវបានគេយកមកប្លុងចោលក្នុងដីឡូតិ៍ ដោយមិនឃើញម្ចាស់យ៉ាងដូច្នេះ សមត្ថកិច្ចបានសម្រេចអូស យករថយន្ដទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខដើម្បីស្រាវជ្រាវ រកម្ចាស់ឱ្យឃើញ និងឱ្យមកទទួលយកទៅប្រើប្រាស់វិញ ខណៈដែលសមត្ថកិច្ច សង្ស័យថា ម្ចាស់រថយន្ដមិនទៅណាឆ្ងាយនោះ ។

ប្រភពចុងក្រោយបានឱ្យដឹងថា ម្ចាស់រថយន្ដបានចេញមុខមកបំភ្លឺឱ្យដឹងថា រូបគាត់បានឈប់រថយន្ដនៅមុខផ្ទះ ដោយសារតែ ស្ទះម៉ូតូច្រើនពេក ទើប គាត់ទុករថយន្ដចោលនៅមុខផ្ទះ ហើយ ឡើងទៅដេកបាត់ទៅ ។ លុះព្រឹកឡើង ស្រាប់តែបាត់រថយន្ដរបស់គាត់តែម្ដង។

បន្ទាប់ពីរថយន្ដ ហើយរូបគាត់បាន ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលផ្សារ ដេប៉ូទី១ ។ លុះដល់រសៀលបន្ដិច ទើប គាត់ដឹងដំណឹងថា មានរថយន្ដដែលមាន ភិនភាគដូចរថយន្ដរបស់គាត់ប្លុងចោល នៅដីឡូមួយកន្លែង ទើបគាត់ស្វែងរក រថយន្ដនោះ ពិតជារថយន្ដរបស់គាត់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល