CamNews

ន៎ុះ មេរោគអាសន្ន រោគ Ebola រាតត្បាត ដល់ទឹកដី អាស៊ី ?

ព័ត៌មានអន្តរជាតិ ៖​ ស្រ្តីជនជាតិ នីហ្សេរីយ៉ាម្នាក់ ដែលត្រូវបានគេសង្ស័យ ថាអាចឆ្លងជម្ងឺ   អាសន្នរោគ Ebola នោះ​ បច្ចុប្បន្នភាព រូបគាត់ត្រូវបាន មន្រ្តីសុខាភិបាល រក្សាអោយនៅដាច់ដោយឡែកពីគេ  នៅឯ មន្ទីរពេទ្យតៃវ៉ាន់់ នេះបើយោងតាម កាសែតក្នុងស្រុក តៃវ៉ាន់ Apple Daily ។

យ៉ាងណាមិញ គេហទំព័រសារព័ត៌មានសឹង្ហបុរី ឯណោះវិញ channelnewsasia បានចេញ ផ្សាយ សម្រង់ អត្ថបទសារព័ត៌មានអោយដឹងថា ស្រ្តីវ័យ ៤៥​ ឆ្នាំ រងនូវមន្ទិលសង្ស័យថាអាចឆ្លង វីរុស Ebola នោះ ត្រូវ បានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Taoyuan General កាលពីថ្ងៃៃព្រហស្បត្តិ៍កន្លងទៅនេះ បន្ទាប់ ពី  បាន មកដល់ទឹកដីប្រទេស តៃវ៉ាន់ ។ វេជ្ជបណ្ឌិត Hsu Kuo Fangប្រធានបន្ទប់សង្គ្រោះបន្ទាន់ប្រចាំមន្ទីរពេទ្យ Taoyuan  បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន Apple Daily អោយដឹងថា មន្ទីរពេទ្យ ក៏កំពុងតែ តាមដានមើល ស្ថានការណ៍ស្រ្តីជាអ្នកជម្ងឺ ស្ថិតនៅក្រោមការសង្ស័យ ដោយនៅក្នុងនោះ វត្តមាន នៃការ មកដល់ភ្លាមៗ កាលពីថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ៥ ល្ងាច ក្រុមការងារក៏បានធ្វើតេស្តិ៍ ទៅលើ ឈាម ទឹក នោម របស់គាត់ ខណៈលទ្ធផល ក៏កំពុងតែសិក្សាស្រាវជ្រាវពុំទាន់បានចេញផ្សាយអោយដឹងនៅឡើយ នោះទេ​ ។ បន្ថែមពីលើនេះ វេជ្ជបណ្ឌិតដដែល បញ្ជាក់បន្ថែមអោយដឹងថា ខណៈ ជន សង្ស័យ ធ្លាប់មាន ជម្ងឺគ្រុនចាញ់ ក្នុងនោះ វាជាសញ្ញាណដូចគ្នា ក្នុងការឆ្លងរោគ Ebola ដូច្នេះមាន តែរ ង់ចាំមើលលទ្ធផល និងកំណត់អោយបានថាតើ ជនសង្ស័យពិតជាឆ្លង រោគ Ebola ឬក៏យ៉ាងណា ។

យ៉ាងណាមិញ បើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន របស់គេហទំព័រ Channel  NewsAsia នៅឯទឹកដី តៃ វ៉ាន់ លោក Victoria Jen អះអាងអោយដឹងថា មជ្ឈមណ្ឌលក្នុងស្រុក សម្រាប់ការគ្រប់គ្រងជម្ងឹ the local Centers for Disease Control (CDC) បានចេញសេចក្តីថ្លែងការណ៍មួយ កាល ពីថ្ងៃសុក្រ កន្លងទៅនេះ ពាក់ព័ន្ធនឹងដំណើរវិវត្តន៍ នៃការសង្ស័យការឆ្លងរោគ Ebola  លើក នេះ ខណៈនឹងមានសន្និសិទកាសែត នៅវេលាម៉ោង ១១ និង ៣០ នាទី ក្នុងការពន្យល់ពីការ   សម្រេចចិត្ត ទៅ លើ   ចំណាត់ការ ប្រឆាំងរោគ Ebola ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia