(កំពង់ស្ពឺ)៖ ក្មេងប្រុសស្រី ២នាក់បងប្អួន បានស្លាប់ភ្លាមៗ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ រវាងម៉ូតូបុកជាមួយម៉ូតូ ខណៈមេឃរកកលចង់ភ្លៀងហើយងងឹត។ ហេតុការណ៍នេះ បានកើតបានឡើងលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែតលេខ៩៩-១០ ចំណុចផ្សារពេជ្រនិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីមូលដ្ឋាននៅចំណុចខាងលើ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅម៉ោង ៨៖២៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងនោះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានបើករត់គេចបាត់ក្រោយពេលកើតហេតុ តែបានបន្សល់ទុកអ្នកជិះពីក្រោយម្នាក់ ឈ្មោះ អាន វីរៈ អាយុ២៩ឆ្នាំ របួសធ្ងន់ (ធ្លាក់ពីលើម៉ូតូដែលជិះរត់)។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននិយាយថា អ្នកទាំងអស់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក YAVMAHA ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះ ពុធ រ័ត អាយុ១៤ឆ្នាំ (ស្លាប់) រួមទាំងអ្នកជិះជាមួយ ២នាក់ទៀត មានឈ្មោះ ញឹក ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ (របួសធ្ងន់) និងឈ្មោះ ពុធ ថាវីន ភេទស្រី អាយុ៥ឆ្នាំ (ស្លាប់ដែរ) ពួកគេមានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណភាគីម៉ូតូម្ខាងទៀត ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ចំពោះសាកសពប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី