CamNews

ប៊ីរីយ៉ា ៖ "មនុស្សខ្ញុំស្រឡាញ់ កិត្តិយស ជាងលុយ"

ភ្នំពេញៈ បន្ទាប់ពីគេហទំព័រកម្សាន្ត ដ៏មានប្រជាប្រិយភាព LookingTODAY បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា “ ប៊ីរីយ៉ា បង្ហាញមុខ គូស្នេហ៍ថ្មី ក្នុងថ្ងៃខួបកំណើត ” និងមានសារព័តមាន ក្នុងស្រុកជាច្រើន បាននាំគ្នាចុះផ្សាយ ជាព្រោងព្រាត បន្ថែមទៅលើបញ្ហានេះរួចមក បានធ្វើឲ្យ កញ្ញា ប៊ីរីយ៉ា បញ្ចេញប្រតិកម្ម ខឹងច្រឡោត ក្តៅស្លឹកត្រចៀក ចំពោះការចុះផ្សាយថា នាងបែកស្នេហ៍ចាស់ផ្លាស់ស្នេហ៍ថ្មី ដោយមិនបានសម្ភាសន៍ នាងជាមុន។

យោងតាមការបញ្ចេញ ប្រតិកម្ម របស់តារាសម្តែង ប៊ីរីយ៉ា បានសរសេរបង្ហោះ ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា "សម្រាប់ថ្ងៃនេះ ខ្ញុំបានអានកាសែត និងវេបសាយ មួយចំនួន បានចុះផ្សាយពីព័ត៌មាន របស់ខ្ញុំ បានបែក បាក់រឿងស្នេហា ...សូមចុះនៅអ្វីដែលបាន សម្ភាសខ្ញុំ កុំចុះនៅអ្វីដែលមិនបានសម្ភាសខ្ញុំ ... មានកាសែតមួយចំនួន បានចុះផ្សាយពី ព័ត៌មានរបស់ខ្ញុំ...."។
នៅក្នុងសារ នាងបង្ហោះនោះ បាននិយាយបន្ថែមទៀតថា "អ្វីដែលអ្នកចុះដោយចិត្តឯង ដោយមិនបានសួរខ្ញុំ ពីមូលហេតុ អាចធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសរបស់ខ្ញុំ និងអារម្មណ៍ខ្ញុំ ហើយអ្នកដែលគាត់កំពុងគាំទ្រខ្ញុំដូចគ្នា...មនុស្សខ្ញុំស្រឡាញ់កិត្តិយសជាងលុយ... ខ្ញុំមានសមត្ថភាពហើយ មានលុយចាយ ដោយកំលាំងញើសឈាមខ្ញុំ ដោយមិនចាំបាច់មាន អ្នកផ្តល់ឲ្យនោះទេ. . .!"។

តាមរយៈការលើកឡើងបែបនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ប៊ីរីយ៉ា ហាក់ដូចជាប្រតិកម្មខ្លាំង និងលើកយកតែ ចំណុចវិជ្ជមាន របស់ខ្លួន មកនិយាយឲ្យ ទម្លាក់កំហុស ទៅលើអ្នកសារព័ត៌មាន ។ ជារឿយៗអ្នកសិល្បៈ ភាគច្រើន តែងតែចោទ ប្រកាន់មកលើ បណ្ដាញព័ត៌មាន សរសេរគ្មានការពិត បំភ្លើសព័ត៌មាន គ្មានការសម្ភាសន៍ ទៅលើពួកគេ ខណៈដែលនាពេល កន្លងមក អ្នកកាសែតបាន ព្យាយាមទាក់ទងទៅ ដើម្បីសាកសួរ ឲ្យពួកគេបកស្រាយ។ តែជានិច្ចកាល លេខទូរស័ព្ទ មិនអាចទាក់ទងបាន ហើយមានពេលខ្លះ ខលចូល មិនលើកទៀត តែមិនបានលើក យកមកនិយាយនោះទេ ។

តែទោះជាយ៉ាងណា បណ្ដាញព័ត៌មាន ក៏ជាចំណែកមួយ ជួយយិតយោងអ្នកសិល្បៈ តាំងពីមិនទាន់ មានឈ្មោះល្បី រហូតមានមហាជនស្គាល់ គាំទ្រពេញផ្ទៃប្រទេសដែរ និងជាបណ្ដាញមួយ យ៉ាងសំខាន់ សម្រាប់ពាំនាំនូវ ដំណឹងពីជីវិតឯកជន និងការងាររបស់សិល្បៈ ឲ្យមហាជនបានដឹង ពោលគឺមិនអាចខ្វះបាន។ ក្នុងនោះសម្រាប់ ប៊ីរីយ៉ា ក៏ជាតារាមួយដួង ត្រូវបានបណ្ដាញ សារព័ត៌មាន តែងលើកយកមក ចុះផ្សាយជាហូរហែ ទាំងការងារសិល្បៈ និងជីវិតស្នេហា ហើយជាចំណែកមួយ ជួយសណ្ដោងកេរ្តិ៍ឈ្មោះ នាងឲ្យល្បីរន្ទឺ មកដល់សព្វថ្ងៃនេះ ឬមួយនាង ជាតារាមួយដួង ដូចពាក្យចាស់ពោល "ដល់ត្រើយ សើយគូថ "?

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល