ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរដ្ឋចិន ធ្វើសេចក្តីរាយការណ៍អោយដឹងថា ប៉ូលីសក្រុងប៉េកាំងបាន ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបែកធ្លាយ វីដេអូ សិច ប្រុស ស្រី ២ នាក់ ចេញ ពីបន្ទប់ ល ខោ អាវ នៃហាងលក់សម្លៀកបំពាក់ កណ្តាលក្រុង ហាង Uniqlo ទៅលើបណ្តាញសង្គម ។

ឃ្លីបវីដេអូ សិច ថតចេញពី បន្ទប់ ល ខោអាវ ហាងលក់សម្លៀកបំពាក់មួយកន្លែង កណ្តាលក្រុង ប៉េ កាំង ទទួលបាននូវភាពល្បីល្បាញជាខ្លាំង នៅក្នុងបណ្តាញសង្គមចិន កាលពីអំឡុងសប្ហាហ៍មុន ។ សារព័ត៌មានក្នុងស្រុក បន្តអោយដឹងថា គូស្នេហ៍ ជា តួឯកនៅក្នុង ឃ្លីប វីដេអូសិច នោះ ក៏ត្រូវបាន ចាប់ឃាត់ខ្លួនដូចគ្នាដែរ អំឡុងថ្ងៃពុធកន្លងទៅ ពោល ចាប់ឃាត់ខ្លួន ១ ម៉ោងក្រោយ បន្ទាប់ពីវីដេអូ ល្បីនៅលើអនឡាញ ។

ក្រុមការងារស៊ើបអង្កេត បានយកចិត្តទុកដាក់មួយផ្នែកទៅលើ ការតាម ដាន ថាតើ ឃ្លីបវីដេអូសិច នោះ គឺជា ចេតនា ទាក់ទាញចំណាប់អារម្មណ៍សាធារណជន ឬក៏យ៉ាងណា ។ គួរ បញ្ជាក់ថា អំឡុង សប្ហាហ៍កន្លងទៅនេះ ឃ្លីបសិច ពីបន្ទប់ ល ខោអាវ មួយឃ្លឹបនេះ ទទួលបានការចែករំលែក ដូចរន្ទះ នៅលើបណ្តាញសង្គមចិន Weibo និង WeChat ។ និយ័តករ អនឡាញប្រទេសចិន នៃរដ្ឋបាល សុវ ត្ថិភាពតាមអនឡាញចិន អោយដឹងថា ការចែករំលែក ឃ្លីបវីដេអូសិច លើកនេះគឺជា ការប្រឆាំងទៅ នឹងគុណតម្លៃសង្គម ខណៈខ្លួនបានអំពាវនាវ ដល់ ប្រតិបត្តិករ អន ឡាញ អោយមានការសហការ គ្នា ក្នុងយុទ្ធនាការ ស៊ើបអង្កេត ។

ទូរទស្សន៍ប៉េកាំង ប្រទេសចិន ចេញផ្សាយអោយដឹងថា ការតាមដានស៊ើប អង្កេត ពីមន្រ្តីប៉ូលីស ទី ក្រុងប៉េកាំង ផ្តោតទៅលើ ចំនុចសំខាន់ ២ នោះគឺ នរណា ជាអ្នក ធ្វើអោយបែកធ្លាយវីដេអូ អាស អា ភាសលើកនេះ ឬក៏ជាចេតនា នៃ ការ ឃោសនា ទៅលើ របរ អាជីវកម្ម ។ សារព័ត៌មានចិន China Daily រាយការណ៍អោយដឹងថា ហាងលក់សម្លៀកបំពាក់ Uniqlo អាច នឹង ប្រឈមមុខ នឹងការផាក ពិន័យចន្លោះពី ២០០,០០០ យ័ន ទៅ ១ លានយ័ន ឬក៏ប្រឈមមុខ នឹង ការលុបចោល អាជ្ញាប័ណ្ណ ក្នុងករណីរកឃើញថា វីដេអូសិចនោះ គឺជាចេតនាហាង ទាក់ទាញចំណាប់ អារម្មណ៍សាធារណជន គួរបញ្ជាក់ថា Uniqlo គឺជាហាងលក់សម្លៀកបំពាក់ ពីប្រទេសជប៉ុន ពុំទាន់ មានប្រតិកម្មនឹងរបាយ ការណ៍លើកនេះ នៅឡើយទេ ៕

- អាន ៖ រួមភេទ នៅក្នុងហាង ខោអាវ ឆ្លៀតថត វីដេអូ សិច ជាមួយស្រីស្អាត លេចធ្លាយ ផ្អើល បណ្តាញសង្គម

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី