CamNews

ខេម​ រងការរិះគន់ ​លើអត្តចរិត​ សារជាថ្មី

ភ្នំពេញ៖ ក្រោយបញ្ចេញឥទ្ធិពល ដ៏មហិមា នៅផលិតកម្ម ថោន ធ្វើឲ្យកេរ្តិ៍ឈ្មោះ ល្បីខ្ទរខ្ទាតាមរយៈ បទចម្រៀង "បេះដូងអើយ" ក្នុងអំឡុង ឆ្នាំ២០១០-២០១១ មកនោះ តារាចម្រៀងប្រុសសំឡេងស្អក លោក ខេម ត្រូវបានមហាជន ធ្លាប់វាយប្រហារលើអត្តចរិត ម្ដងរួចមកហើយ ព្រោះតែភាពល្បីល្បាញរបស់ខ្លួន ប៉ុន្តែហាក់សាបរលាបបន្តិចម្ដងៗ ក្រោយពីទទួលការបកស្រាយពីសំណាក់តារាចម្រៀងរូបនេះ ។ តែដោយឡែកថ្មីៗនេះ ខេម បានគ្របដណ្ដប់ដោយសំឡេង រិះគន់ដដែល ខណៈដែលលោកនៅតែ ប្រកាន់ចរិតឆ្មើងឆ្មៃ ដាក់អ្នកធ្លាប់ស្គាល់គ្នា ជាពិសេសទស្សនិកជន ដែលធ្លាប់គាំទ្ររូបលោក។

គេនៅចាំបានថា តារាចម្រៀង ខេម កាលពីប៉ុន្មានឆ្នាំមុន មិនថា យុវវ័យនោះទេ សូម្បីតែក្មេងតូច ៗ ក៏ស្គាល់ និង បានគាំទ្រច្រើនគួសម។ មិនតែប៉ុណ្ណោះ ខេម ក៏ទទួលបានការកោតសរសើ ពីសំណាក់ទស្សនិកជន ដោយបានផ្តល់ងារ ជាតារាសំឡេងស្អក មានទឹកដមពីរោះ។ ប៉ុន្តែផ្ទុយពីនេះ ក្រោយទទួល បានភាពល្បីល្បាញ ក្នុងអាជីព អ្នកចម្រៀងហើយនោះ តារាចម្រៀង ខេម ក៏ហាក់តម្កើងឫកពារខ្ពស់ ដាក់ទស្សនិកជនអ្នកគាំទ្រ រហូតមានការរិះគន់ទៅលើភាពមិនសមគួរទាំងនោះថា ជាតារាវាយឫកខ្ពស់ ហួសការស្មាន។

ប្រភពពីអ្នកគាំទ្រខ្លះ បានបញ្ចេញមតិស្រដៀងគ្នាថា ចាប់តាំងពីដើមឆ្នាំ២០១៤ មកម្ល៉េះ ដែលពួកគេមិនសូវ បានឃើញវត្តមានរបស់ ខេម បង្ហាញមុខតាមឆាកតន្ត្រីធំៗ ដូចតារាល្បីៗ មួយចំនួនទៀតឡើយ ។ ម្យ៉ាងទៀត បើតារាចម្រៀងរូបនេះ នៅតែប្រកាន់ចរិតឆ្មើងឆ្មៃបែបនេះ ច្បាស់ជាធ្វើឲ្យអាជីពសិល្បៈរបស់ខ្លួន កាន់តែធ្លាក់កូដខ្លាំង ហៅលែងឮ នៅពេលខាងមុខដ៏ខ្លី ដោយសារឥទ្ធិពល នៃការរិះគន់ ចំពោះអត្តចរិត របស់លោកនាពេលកន្លងមក ៕

នៅរសៀលថ្ងៃទី៤ ខែកក្កដានេះ LookingTODAY នៅមិនទាន់អាចទទួលបាន ការបកស្រាយជាថ្មី ពីសំណាក់តារាចម្រៀង ខេម នៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណា LookingTODAY នឹងរងចាំការបកស្រាយដោយក្ដីរីករាយ នៅពេលក្រោយ ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យជាថ្មី លើរូបលោក ដែលកំពុងតែក្ដោបក្ដាប់ ប្រជាប្រិយភាព យ៉ាងណែនពេញដៃនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល