CamNews

អតីតស្វាមី Angelina Jolie ចេញមុខរំលឹក​រឿងចាស់​ខណៈ​តារាស្រីរូបនេះ​កំពុង​តស៊ូក្តីរឿងកូន

(អាមេរិក)៖ អតីតប្តីប្រពន្ធតារាហូលីវូតដែលកំពុងតែធ្វើឲ្យពិភពលោកកក្រើកនាពេលនេះគឺលោក Brad Pitt និងនាង Angelina Jolie ទោះបីចំណងអាពាហ៍ពិពាហ៍ បានកាត់ផ្តាច់ទៅហើយក្តី ប៉ុន្តែអ្នកទាំងពីរកំពុងពាក់ព័ន្ធ រឿងស្នើសុំតុលាការក្នុងការផ្តល់សិទ្ធិគ្រប់គ្រង មើលថែកូនៗទាំង៦ រៀងៗខ្លួនដែល Brad Pitt សុំឲ្យមានការគ្រប់គ្រង រួមគ្នាតែបែរជា Angelina ចង់បានសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងកូនទាំងអស់ទៅវិញ ។

កន្លងមក Brad Pitt ត្រូវបានអតីតភរិយាព្យាយាមចោទថារំលោភសិទ្ធិកូនប្រុសច្បងអាយុ១៥ឆ្នាំគឺ Maddox ដោយហិង្សាប៉ុន្តែពេលនេះលោក បានរួចផុតការចោទប្រកាន់ នេះហើយព្រោះពុំមានភស្តុតាងណាមួយបញ្ជាក់ថា Pitt ប៉ះពាល់រាងកាយ Maddox ទេ។

អតីតប្តីប្រពន្ធដែលធ្លាប់តែបង្ហាញភាព​​ផ្អែមល្ហែមមួយគូនេះនៅមានពេលវេលាវែងឆ្ងាយទៀតក្នុងការគិតនិងសម្រេចពីស្ថានភាពគ្រប់គ្រងកូន ខណៈដែលតុលាការ មិនទាន់សម្រេចយ៉ាងណានៅឡើយ។

ខណៈពេលកំពុងតស៊ូក្តីក្តាំនៅតុលាការ ស្រាប់តែអតីតស្វាមីតារាហូលីវូ​តដ៏ល្បីរូបនេះចេញមុខបកស្រាយពីជីវិតជាប្តីប្រពន្ធកាលពីគ្រាមុនដោយ Billy Bob Thornton បង្ហាញពីស្នាមសាក់នៅ លើជើងស្តាំនិងនៅដៃរបស់ខ្លួនហាក់ដូចជានៅជាប់ឈ្មោះ Angelina នៅឡើយ។ Billy Bob Thornton និយាយថា លោកមិនដែលគិតថាខ្លួនល្អ គ្រប់គ្រាន់ សម្រាប់នាងដែលជាមនុស្សល្បីនិងជាអ្នកមាននោះទេហើយលោកនិង Angelina បានលែងលះគ្នាក្នុងឆ្នាំ២០០៣ ដែលពេលនេះ Thornton ក៏បានរៀបការមានប្រពន្ធថ្មីនិងមានកូនស្រីម្នាក់ដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង