CamNews

រថយន្ដឡង់រ៉ូវ៉ែបុក បុរសម្នាក់ស្លាប់ មុខ សាលាជាតិគ្រប់គ្រង សាច់ញាតិយំសោក បោកខ្លួនរហូតសន្លប់

-រថយន្ដឡង់រ៉ូវ៉ែ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3335 បើកបុកបង្គោលភ្លើងបាក់មួយ ដើម

ភ្នំពេញ ៖ សំឡេងទ្រហោយំពីស្ដ្រីជា សាច់ញាតិនិងបងប្អូនអោបលើសពបុរសម្នាក់ ដែលបានដាច់ ដង្ហើមទៅនោះ បានធ្វើឱ្យប្រជា ពលរដ្ឋតាមដងផ្លូវចោមរោមមើលស្ទើរតែ ស្រក់ទឹកភ្នែកតាម ដោយមាន ការអាណិត អាសូរយ៉ាងពន់ពេក ចំពោះគ្រោះថ្នាក់ចរា ចរណ៍ ដែលបានសម្លាប់មនុស្សមួយប៉ព្រិច ភ្នែកយ៉ាងដូច្នេះ ។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើត ឡើងនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទល់មុខសាកល វិទ្យាល័យជាតិគ្រប់គ្រង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបង្ក ដោយរថយន្ដមួយគ្រឿង ម៉ាកឡង់រ៉ូវ៉ែ ពណ៌ ខ្មៅ ដែលប្រជាពលរដ្ឋឃើញបានប្រាប់ថា ពាក់ស្លាកលេខ ៩៧៩៧ ប៉ុន្ដែមិនដឹងក្បាល អក្សរអីនោះទេ ។

យោងតាមប្រភពព័ត៌មានពីសាក្សីបាន ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ដបង្កមួយគ្រឿង នេះ ធ្វើដំណើរតាម ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុនោះ អ្នកបើក រថយន្ដបានបត់ឆ្វេង បំណង ឆ្ពោះទៅផ្លូវលេខ ៩៦ ក៏ជ្រុលចង្កូតទៅបុកជនរងគ្រោះកំពុង ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AH-6394  ធ្វើដំណើរបញ្ច្រាស ទិសគ្នា បណ្ដាលឱ្យជនរង គ្រោះបោកក្បាល នឹងថ្នល់ស្លាប់ភ្លាមៗតែម្ដង ។

តាមសាក្សីបានបន្ដថា ក្រោយបង្កគ្រោះ ថ្នាក់ចរាចរណ៍អ្នកបើករថយន្ដ ដែលគេមិន ស្គាល់អត្ដសញ្ញាណ បានបង្កើនល្បឿនទៅ មុខគេចខ្លួនដោយសុវត្ថិភាពតែម្ដង ដោយ ឡែកសពជនរងគ្រោះ ដេកស្លាប់យ៉ាង អណោច អធមនៅនឹងកន្លែងកើតហេតុ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីទទួល បានដំណឹងដ៏គួរឱ្យរន្ធត់មួយនេះ សាច់ញាតិ ជនរងគ្រោះបាន មកមើលសព ដោយស្រែក ទ្រហោយំរហូតស្ដ្រីម្នាក់ អាចជាប្រពន្ធសន្លប់ ស្ដូកស្ដឹងទៀតផង ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានដឹងថា ជនរងគ្រោះមានឈ្មោះកុយ វុទ្ធី មុខរបរជា ជាងផ្សារដែក ស្នាក់នៅភូមិ២ សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។

ក្រោយពិនិត្យសពជនរងគ្រោះរួចហើយ សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែកម៉ូតូ របស់ជនរងគ្រោះ យកទៅទុកកន្លែងសមត្ថ កិច្ចជាបណ្ដោះអាសន្នរង់ ចាំប្រគល់នៅពេល ក្រោយ ។

ដោយឡែកនៅវេលាម៉ោង១២និង៥០ នាទី យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មាន ករណីគ្រោះថ្នាក់ ចរាចរណ៍​មួយទៀត បាន កើតឡើង ដែលបង្កដោយរថយន្ដឡង់រ៉ូវ៉ែ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-3335 បានបើកទៅបុកបង្គោលភ្លើង បណ្ដាលឱ្យបាក់អស់មួយដើម ហើយសង្កត់ ទៅលើស្លាកយីហោរបស់ក្រុមហ៊ុនឯកជន ឈ្មោះអមតៈត្រេដ ស្ថិតនៅផ្ទះលេខ១៣៨ ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧ មករា។

យោងតាមប្រភពព័ត៌មានពីសាក្សី បាន ឱ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួច មក អ្នកបើករថយន្ដ បានបើកគេចខ្លួនដោយ សុវត្ថិភាព ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ មិនបណ្ដាលឱ្យរងរបួស ដល់នរណាម្នាក់ នោះទេ ។ ក្រោយកើតហេតុ គេបានសង្កេត ឃើញសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើល និងសួរនាំ ដើម្បីតាមស្វែងរកម្ចាស់រថយន្ដ មកសងថ្លៃការខូចខាតរបស់រដ្ឋមួយនេះ ។

<object width="500" height="300" data="http://www.youtube.com/v/aKGohfrU1JQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/aKGohfrU1JQ&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល