ប្លែកៗ ៖ និយោជក ថើបបណ្តានិយោជិកស្រីរបស់ខ្លួនជាទម្លាប់ រៀងរាល់ថ្ងៃ រាល់ពេលព្រឹកព្រលឹម ដើម្បីបង្កើនទំនាក់ទំនងល្អ ក្នុងស្ថាប័នបម្រើការងាររបស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មាន China Press ។

ប្រភពីសារព័ត៌មាន Xin Min Wang daily ចុះផ្សាយឲ្យដឹងថា បុគ្គលិកស្រីៗ ត្រូវឈរជាជួរ ដើម្បី ទទួលការថើបពីបុរសដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន Beijing ដែលជាបេក្ខភាពម្នាក់ គត់ដែលបង្កើតច្បាប់នេះឡើង "ថើបដើម្បីទំនាក់ទំនងល្អ" ។ "ថើបដើម្បីទំនាក់ទំនងល្អ" ត្រូវបាន ធ្វើឡើងជាទម្លាប់ រៀងរាល់ថ្ងៃធ្វើការ ចន្លោះពីម៉ោង ៩ - ៩ និង ៣០នាទីព្រឹក ។ ម្ចាស់ក្រុមហ៊ុន Beijing អះអាងអោយដឹងថា លោកទទួលបានផ្នត់គំនិតនៅក្នុងការអនុវត្ត ច្បាប់ដ៏ចម្លែកខាង លើ ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិក ដែលបានអនុវត្តការថើបជារៀងរាល់ព្រឹក ។ ម្ចាស់ក្រុមហ៊ុន Beijing ឲ្យដឹងថា បុគ្គលិករបស់លោក ប្រែជាឯកភាព ស្រឡាញ់គ្នា និងរួបរួមគ្នា ដែលជា លទ្ធផលពីការអនុវត្តដ៏កម្រខាងលើ។ ទោះជាយ៉ាងណាក៏ដោយចុះ មហាជន មកពីគ្រប់ទិសទី មានភាពភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងច្បាប់ការងារថ្មីប្រការនេះ បន្ទាប់ពីបានទស្សនាឃ្លីបវីដេអូ ដែល បានចេញផ្សាយ តាមប្រព័ន្ធអ៊ិនធើណេត ៕

<object width="480" height="380" data="http://www.youtube.com/v/sDcKLN2cFqE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/sDcKLN2cFqE&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន