(ភ្នំពេញ)៖ ដើម្បីបង្កើនភាពកក់ក្ដៅ លោកអ្នកគួរទទួលទាននូវភេសជ្ជៈ មួយចំនួនដូចខាងក្រោមនេះ៖

១. កាកាវៈ
គួរសាកល្បងទទួលទានកាកាវក្តៅ មួយកែវពេលចូលគេង ជួយធ្វើឲ្យរាងកាយកក់ក្តៅ ដោយវាមាន ជាតិខ្លាញ់ ប្រមាណតែ០.៣ក្រាមប៉ុណ្ណោះ និងសម្បូរដោយសារធាតុ ប្រឆាំងរ៉ាឌីកាល់សេរី ច្រើនជាងទឹកតែទៅទៀត។

២.ទឹកដោះគោក្តៅៈ
ការក្រេបទឹកក្តៅឧណ្ហៗមួយកែវ មុនគេងធ្វើឲ្យមានអារម្មណ៍ល្អ ជាងការផឹកទឹកដោះគោ ក្នុងសីតុណ្ហភាពធម្មតា។ ម៉្យាងទៀត វាសម្បូរដោយសារធាតុប្រូតេអ៉ីន និងកាល់ស្យូម ចាំបាច់ចំពោះតម្រូវការរាងកាយ រួមទាំងសារថាតុនានា ផងដែរ។

៣. ទឹកតែៈ
នៅក្នុងទឹកតែមានសារធាតុ ផូលីហ្វីណុល កាបូអ៉ីដ្រាត និង អាស៊ីដអាមីណូ ដែលអាចនឹងមានប្រតិកម្មជាមួយទឹកមាត់ ដោយវាអាចបង្កជាកម្តៅសាយភាយ ពេញទាំងរាងកាយ។ ម៉្យាងទៀត វាចាការបណ្តេញជាតិពុល ចេញពីរាងកាយផងដែរ។

៤. ទឹកសណ្តែកៈ
នៅក្នុងទឹកសណ្តែកមានខ្លាញ់មិនឆ្អែតរហូតដល់ ៦៣ ភាគរយ អាចជួយបណ្តេញភាពត្រជាក់បាន។ បន្ថែមពីនេះទៀត វាសម្បូរដោយវីតាមីន E ដែលអាចធ្វើឲ្យរាងកាយកក់ក្តៅ និង ស្បែកភ្លឺរលោងស្អាតជាងមុន ផងដែរ។

៥. កាហ្វេៈ
ជាភេសជ្ជៈទទួលការពេញនិយមជាខ្លាំង ផ្តល់ថាមពល និងភាពស្វាហាប់ តែសំខាន់គឺអ្នកមិនគួរផឹកមុនពេកគេង នោះឡើយ ព្រោះវាអាចធ្វើឲ្យគេងមិនលក់ បញ្ឈរភ្នែកមួយយប់ទល់ភ្លឺបាន។

៦.ទឹកខ្ញីៈ
គុណសម្បត្តិរបស់ទឹកខ្ញី មិនត្រឹមតែជួយបំបាត់ ជំងឺផ្តាសសាយប៉ុណ្ណោះទេ តែវាថែមទាំងជួយកម្ចាត់ភាពត្រជាក់ចេញ ពីរាងកាយផងដែរ។ ប្រសិនបើមានអារម្មណ៍ថា ត្រជាក់ គួរសាកល្បងឆុងទឹកខ្ញីក្តៅឧណ្ហៗ ដើម្បីបន្ថែមកម្តៅដល់រាងកាយ។

៧. ទឹកផ្លែព្នៅៈ
ផ្លែព្នៅ មានប្រយោជន៍បង្កា មិនឲ្យរាងកាយគ្រុនក្តៅ ឬកើតជំងឺផ្តាសាយ។ ដូចនេះបើអាកាសធាតុចាប់ផ្តើមចុះត្រជាក់ អ្នកគួរឆុងទឹកព្នៅ យកមកទទួលទាន ដើម្បីឲ្យរាងកាយមានភាពកក់ក្តៅ មិនចាញ់ជំងឺ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង