(ម៉ាឌ្រីដ)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Gareth Bale បានចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ យប់មិញនេះ បន្ទាប់ពីអវត្តមានជាង ៣ខែមកនេះ ដោយសាររបួសកែងជើងពេលប្រកួតទល់នឹង Sporting Lisbon កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុង Champions League។

ការវិលមកកាន់ទីលានជាថ្មីរបស់ប្រធានក្រុមជម្រើសជាតិវ៉េល វ័យ២៧ឆ្នាំ Bale ត្រូវបានគ្រូបង្វឹក Zinedine Zidane ត្រៀមដាក់ចូលលេងក្នុងជម្រើស ១១នាក់ដំបូង ពេល Real Madrid ស្វាគមន៍ក្រុម Napoli របស់អ៊ីតាលីក្នុងវគ្គ ១៦ក្រុមនៃ UEFA Champions League ដើម្បីចាប់ដៃគូជាមួយ Ronaldo និង Karim Benzema ជាដើម។

ទន្ទឹមគ្នានោះ អតីតកីឡាកររបស់ក្លឹប Spurs នៃចក្រភពអង់គ្លេសខាងលើ ក៏រំពឹងអាចជួយក្រុមជម្រើសជាតិវ៉េល ប្រកួត ជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប ដោយត្រូវជួបក្រុមសាធារណរដ្ឋអៀរឡង់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខាងមុខផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង